បរទេស៖ Gareth Bale នឹងពិចារណាព្យួរស្បែកជើងរបស់គាត់នៅពេលដែលកិច្ចសន្យា Real Madrid របស់គាត់ផុតកំណត់នៅពេលចប់រដូវកាល ២០២១-២២ នេះតែម្តង។

Gareth Bale could retire from football when his Real Madrid contract  expires - Football Espana

កីឡាករវ័យ 32 ឆ្នាំរូបនេះបានរងរបួសធ្ងន់ធ្ងរម្តងទៀតហើយក្នុងរដូវកាលនេះ ហើយបានបង្ហាញខ្លួនតែ 3 ដងប៉ុណ្ណោះក្នុងរដូវកាល La Liga 2021-22 ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់។ Bale ឥឡូវនេះបានឈានចូលដល់រយៈពេលប្រាំមួយខែចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់នៅទឹកដី Bernabeu ហើយមិនមានការបង្ហាញថាគាត់នឹងស្នាក់នៅក្លឹបយក្សនៅប្រទេសអេស្ប៉ាញមួយនេះបន្តទៀតឡើយ។

Gareth Bale: Real Madrid forward could retire at end of season or move to  Welsh club in Championship | Transfer Centre News | Sky Sports

បើយោងតាម ​​The Athletic – Bale នឹងផ្តល់ការពិចារណាយ៉ាងម៉ឺងម៉ាត់ចំពោះការចូលនិវត្តន៍ក្នុងអាជីពជាកីឡាករបាល់ទាត់ ប្រសិនបើ Wales បរាជ័យក្នុងការដណ្តើមកៅអីទៅលេង World Cup នៅឆ្នាំនេះនៅប្រទេសកាតា ខណៈដែលពួកគេត្រូវធ្វើការប្រកួតវគ្គ Playoff មួយ​នឹង​អូទ្រីស មុន​នឹង​ប៉ះ​ស្កុតឡែន ឬ​អ៊ុយក្រែន​នៅ​ចុង​ខែ​មីនា។

Gareth Bale to Tottenham: how the impossible transfer could work - Eurosport

ប្រសិនបើ Wales កៅអីទៅលេងនៅការប្រកួត World Cup នោះ Bale អាចនឹងមើលទៅលើកិច្ចសន្យារយៈពេលខ្លីជាមួយក្លឹបបរទេសណាមួយ នៅពេលដែលកិច្ចព្រមព្រៀង Real Madrid របស់គាត់ផុតកំណត់។ យ៉ាងណាមិញអតីតកីឡាករក្រុម Tottenham Hotspur រូបនេះគឺ ស៊ុតបញ្ចូលទីបាន 106 គ្រាប់ និង assists 67 ដងក្នុងការបង្ហាញខ្លួន 254 លើកសម្រាប់ក្រុម Real Madrid ដោយឈ្នះពានរង្វាន់ Champions League ចំនួន 4 ដង La Liga ចំនួន 2 ដង និង Copa del Rey មួយដងចាប់តាំងពីការមកដល់ក្នុងឆ្នាំ 2013៕

 

ប្រភពព័ត៍មាន៖ Sportsmole