បរទេស៖ ក្រុមនាំមុខតារាងលីកកំពូលអាឡឺម៉ង់ Bundesliga គឺ Bayern Munich បានរងបរាជ័យក្នុងផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើង ក្រុមភ្ញៀវ Monchengladbach ក្នុងការវិលត្រលប់មកកាន់ប្រកួតលីកកំពូលជាលើកដំបូងក្រោយ សម្រាកវិស្សមកាលរដូ រងារ Bayern Munich  បាន​ដាក់កីឡាករបម្រុងក្នុងជម្រើស ១១​នាក់ជាច្រើនក្រោយពីកីឡាករចំនួន ៩រូប ​អវត្តមានដោយ សារកូវីត-១៩។

Match Awards from Bayern Munich's aggravating 2-1 loss to Gladbach -  Bavarian Football Works

មិនមានអ្នកគាំទ្រត្រូវបានអនុញ្ញាតិអោយចូលទស្សនាការប្រកួតនៅទឹកដី  Allianz Arena នោះទេ  ដោយសារតែការរឹតបន្តឹង​បង្ការ​​ការរីករាលដាលនៃមេរោគកូវីត-១៩ នៅក្នុងប្រទេសអាឡឺម៉ង់ ខណៈក្រុមម្ចាស់ផ្ទះអវត្តមានកីឡាករ សំខាន់ៗឈុត​ធំរួម​មាន​ Manuel Neuer, Lucas Hernandez, Leon Goretzka, Leroy Sane, Alphonso Davies និង Kingsley Coman ។ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski មានឪកាសរកបានគ្រាប់បាល់នាំមុខដោយការស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី១៨ និង ជាគ្រាប់បាល់លើកទី២០ នៅ Bundesliga ។

Gladbach Beat Bayern

ទោះយ៉ាងណាMonchengGladbach បានប្រើពេលវេលាចន្លោះត្រឹមតែ​៤ នាទីដើម្បីយកជ័យជម្នះដោយកីឡាករFlorian Neuhaus ស៊ុតតាមស្មើនៅនាទីទី២៧ មុនពេល  Stefan Lainer បានតែត​បាល់​ដែលលើកពីជ្រុងនៅនាទីទី៣១ ដើម្បីរកឃើញជ័យជំនះសម្រាប់ការប្រកួត៕

 

ប្រភពព័ត៍មាន៖ BBC