បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្នក្រុម Man Utd លោក Ralf Rangnick បានបញ្ជាក់ថាលោកនឹងចម្រាញ់យកកីឡាករ ដែលល្អបំផុត​ដើម្បីដាក់អោយចូលលេងក្នុងជំនួបជាមួយ Aston Villa ក្នុងការប្រកួតពានរង្វាន់ FA Cup នៅយប់ថ្ងៃចន្ទ។

Ralf Rangnick picks out stat that proves Man Utd players are "trying" and  "listening" - Mirror Online

ក្រុមបិសាច​ក្រហមមានបំណងចង់ស្តារមុខមាត់ឡើងវិញក្រោយបរាជ័យក្នុងលីកជាមួយ Wolverhampton Wanderers កាលពីពេល​កន្លង​ទៅមុននៅពេលដែលពួកគេចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ FA Cu ជុំទី៣នៅរដូវកាលនេះ ។​​ មានការផ្ដល់យោបល់ថាលោក Rangnick នឹងធ្វើការផ្លាស់ប្តូរកីឡាករផងដែរនៅពេលជួបAston  Villa ជាលើកទីពីរនៅថ្ងៃទី ១៥ ខែមករា ប៉ុន្តែគ្រូបង្វឹក អាល្លឺម៉ង់បានទទូចថា នឹងធ្វើការផ្លាស់ប្តូរតែមួយចំនួនតូចទេ។

Seventeen Man Utd players want to leave as Ralf Rangnick faces player  exodus -.

Rangnick បានប្រាប់ MUTV ថា «យើង​ពិតជាមិនបានដាក់អោយកីឡាករលេងពេញសាច់៨ទៅ៩នាក់រឺ សូម្បីតែ ១០ នាក់ដូចដែលយើងបានជួប Young Boys​នៅ Champions League ។វាអាចមានការផ្លាស់ប្តូរមួយចំនួន ប៉ុន្តែខ្ញុំមិនទាន់​បានសម្រេចចិត្តចុងក្រោយដោយ​ខ្លួនឯង​នៅ​ឡើយដែរ។ យើងពិតជានឹងព្យាយាមអោយការប្រកួតនេះ ដូចការប្រកួតលីក​កំពូល​រឺ  Champions League ដូច្នេះដែរ»។ Man United នឹង​មានការមមញឹកដដោយត្រូវលេង​បួន​ប្រកួត​ក្នុង​ចន្លោះ​ពេល ១២ ថ្ងៃ​ក្នុង​ខែ​មករាសប្តាហ៏ទី២នេះ បន្ទាប់​ពី​ការ​ប្រកួត​ពីរលើកជាប់គ្នា​​ជាមួយ Aston Villa មុនពេលជួប Brentford និង West Ham United៕