បរទេស៖ Paul Pogba បានច្រានចោលការផ្តល់ជូនតម្លៃខ្លួនប្រមាណ៥០,០០០ផោនជាថ្នូរនិងការបន្តកុងត្រាថ្មីពីសំណាក់ក្លឹបបិសាចក្រហម Manchester United ។ កីឡាករអន្តរជាតិបារាំងដែលកំពុងសម្រាកព្យាបាលរបួសនៅពេលបច្ចុប្បន្នមានកិច្ចសន្យារយៈពេល៦ខែទៀតប៉ុណ្ណោះនៅកីឡាដ្ឋានOld Trafford មានន័យថាសមាជិកជ័យលាភី World Cup ២០១៨ រូបនេះអាចនិងបើកការ ពិភាក្សាពីលទ្ធភាពក្នុងការផ្ទេរទៅកាន់ក្លឹបដទៃនៅទ្វីបអឺរ៉ុបបាន ។
ទោះបីជាយ៉ាងណាអ្នកនាំពាក្យរបសខ្សែបម្រើកណ្តាលរូបនេះបានសរសរទៅកាន់ Sportsmail ដោយចេញសេចក្តីថ្លែងការណ៍បដិសេធការលើកឡើងនេះថា: Paul មិនត្រូវបានគេផ្តល់កិច្ចសន្យាថ្មីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទេ។ Paul ផ្តោតទាំងស្រុងលើការជាសះស្បើយពីរបួសក្នុងគោលបំណងជួយក្រុមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
Pogba បានត្រលប់មកបង្ហាញខ្លួនអោយ Man. Utd វិញជាលើកទីពីរក្នុងឆ្នាំ ២០១៦បន្ទាប់ពីក្រុមជើងឯកអង់ គ្លេស២០ សម័យចំណាយទឹកប្រាក់៨៩ លានផោនដើម្បីនាំយករូបគេពីJuventus ដោយ បង្ហាញខ្លួនបាន ២១២ លើកនិង ស៊ុត បញ្ចូលទីបាន ៣៨គ្រាប់។Man.Utd និងចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃច័ន្ទសម្រាប់ពានរង្វាន់ FA Cup នៅពេលពួកគេជួប Aston Villa ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះនឹងមិនមានវត្តមានចូលលេងនោះទេ៕
ប្រភពព័ត៍មាន៖ Sportsmole