បរទេស៖ ទីបំផុត Dani Alves បានបង្កើតឪកាសបញ្ចប់ទី (Assist) សម្រាប់មិត្តរួមក្រុម​ Luuk De jong តែតបាល់បញ្ចូលទីនៅក្របខណ្ឌ La Liga នៅនាទីទី៥៧និងជាការបង្ហាញខ្លួនលើកទី១គិតចាប់តាំងពីឆ្នាំ២០១៦មក ។

Barcelona show their inexperience at Granada - Barca Blaugranes

ប៉ុន្តែទោះយ៉ាងណានៅតែមិនអាចជួយអោយ Barcelona មាន​ឱកាសឡើងទៅឈរនៅ​ចំណាត់​ថ្នាក់លេខ៣  នៅក្រប​ខណ្ឌ​កំពូលអេស្បាញបានទេបន្ទាប់ពីត្រូវ Granada វាយបកតាមស្មើវិញ​ដោយ​ការស៊ុតជើងឆ្វេងពីសំណាក់​កីឡាករ ​Antonio Puertas នាទីទី ៨៩ជិត​បញ្ចប់​ការប្រកួត  ដើម្បីរកបានមួយពិន្ទុសម្រាប់ក្រុមម្ចាស់ផ្ទះ។ ការពិតBarcelonaក៏មានឪកាសនាំមុខដោយការរកគ្រាប់បាល់នៅដើមតង់ទី១នាទីទី៩ ប៉ុន្តែការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធអន្តរជាតិ ហូឡង់ De Jong នោះត្រូវបានVAR បដិសេធដោយចាត់ទុកជាបាល់offside  ខណៈBarcelona នៅសល់កីឡាករតែ១០នាក់ បន្ទាប់ពី ​ Gavi ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៧៩មកម្លេះ ​។

Granada 1-1 Barcelona - Goals and highlights - LaLiga 21/22 | Marca

Barcelona និងត្រូវត្រៀមធ្វើការប្រកួតដោយត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមគូប្រជែង Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup ខណៈ Granada បានរក្សាកំនត់ត្រាមិនដែលចាញ់ប្រាំពីរប្រកួតនៅ La Liga ។ គិតត្រឹំសប្តាហ៏ទី២០នេះ ក្រុមលោក Xavi Hernandez កំពុងឈរនៅចំណាត់ថ្នាក់លេខ៦មានគម្លាត១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Sociedad៕

ប្រភពព័ត៍មាន៖ BBC