បរទេស៖​ Real Madrid បានបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាង La Liga ដល់ទៅ ៨ ពិន្ទុ បន្ទាប់ពីបានផ្តួលក្រុមភ្ញៀវគឺប្រចៀវខ្មៅ Valencia ក្នុងលទ្ធផល ៤ទល់និង១សម្រាប់ការប្រកួតក្របខណ្ឌ La Liga កាលពីរាត្រីថ្ងៃសៅរ៏។

Player Ratings: Real Madrid 4- 1 Valencia; 2022 La Liga - Managing Madrid

ក្រុមរបស់គ្រូបង្វឹកលោក Carlo Ancelotti បានគ្រប់​គ្រង​ការប្រកួតដោយរកគ្រាប់បាល់បើកឆាកនាំមុខដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធជើងចាស់បារាំង Karim Benzemaនៅនាទីទី៤៣។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលដែលលេងឡើងជើងដ៏គួរអោយចាប់អារម្មណ៏នាពេលបច្ចុប្បន្នគឺ Vinicius Junior មានឪកាសរកបានគ្រាប់បាល់ទី២នៅនាទីទី៥២នៅដើមតង់ទីពីរនិងបន្ថែមគ្រាប់បាល់នាំមុខទី៣បន្ទាប់ពីការស៊ុតរបស់ Marco Asensio ហើយអ្នកចាំទីValencia សង្គ្រោះបាល់មិនបានល្អ នៅនាទីទី៦១ ។

Real Madrid 4-1 Valencia: Karim Benzema and Vinicius Junior score twice each as Real open up eight-point Liga lead - Eurosport

ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Goncalo Guedes មានឪកាសរកបានគ្រាប់បាល់វាយបកតាមពីក្រោយ១គ្រាប់វិញនៅនាទីទី ៦១ មុនពេលBenzema មានឪកាសវាយបករកបានគ្រាប់បាល់នាំមុខទី៤នៅនាទីទី៨៨។មានន័យថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះបច្ចុប្បន្ន​រក​បានគ្រាប់បាល់សរុប៣០១ គ្រាប់ហើយសម្រាប់ក្រុមអធិរាជសប៉ុន្តែនៅតែតាម ពីក្រោយ Cristiano Ronaldo, Raul និង Alfredo Di Stefano នៅក្នុងបញ្ជីឈ្មោះវីរបុរសដែលរកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លឹបនាពេលកន្លងមក។

Real Madrid beat Valencia (3-1) with 'show' by Vinicius Jr

ជ័យជំនះសប្តាហ៏ទី ២១នេះមានន័យថា  Real Madrid បានបង្កើនការ នាំមុខ ៨ ពិន្ទុនៅលើកំពូលតារាង La Liga បន្ទាប់ពីគូប្រជែង Sevilla ខណៈក្រុម​លោក​មាន​ពីរប្រកួតក្នុងដៃ និងត្រូវជួប Getafe នៅ​រាត្រីថ្ងៃអាទិត្យនេះ។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកអ៊ីតាលីលោក Ancelottiបច្ចុប្បន្នបានបន្តរក្សាកំនត់ត្រា ២៧ ប្រកួតមិនដែលចាញ់នៅក្នុងផ្ទះនៅក្របខណ្ឌ​La Liga៕

ប្រភពព័ត៍មាន​៖ BBC