បរទេស៖ អតីត​តា​រាឆ្នើម​២នាក់​របស់​ក្លិប Southampton គឺ Sadio Mane និង Sofiane Boufal សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​ដូចគ្នាក្នុង​យុទ្ធ​នា​ការ Africa Cup of Nations ដើម្បី​ជួយ​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ និង​ម៉ា​រ៉ុក ឈ្នះ​ដូចគ្នា​នៅថ្ងៃ​ប្រកួត​បើកឆាក​ក្នុង​ពូល​របស់​ពួក​គេ ក្នុង​ប្រទេស​កាមេរូន កាលពីថ្ងៃចន្ទ​។

Mane ដែល​បានផ្ទេរ​ទៅ​កាន់​ក្លិប Liverpool ក្នុង​ឆ្នាំ​២០១៦ ក្រោយពី​បាន​ចំណាយ​ពេល​អស់​២ឆ្នាំ​ជា​មួយនឹង Southampton បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ នៅ​នាទី​បន្ថែម​ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​យកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​ហ្ស៊ី​បា​វ៉េ ក្នុងលទ្ធផល ១-០ ក្នុង​ការ​ប្រកួត​ពូល B នៅ​ទីក្រុង Bafoussam​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ដល់​វេន​កីឡាករ Boufal ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម Angers ក្នុង​ក្រប​ខ័ណ្ឌ​បារាំង Ligue 1 ក្រោយ​ពី​ចំណាយ​ពេល​អស់​៤​ឆ្នាំ​នៅ​ក្លិប Southampton ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ដើម្បី​ជួយឲ្យ​ក្រុម​ម៉ា​រ៉ុក យកឈ្នះ​ក្នុងលទ្ធផល ១-០ លើ​ក្រុម​ជម្រើស​ជាតិ​ហ្គាណា ក្នុង​ការ​ប្រកួត​ពូល C ក្នុង​ទីក្រុង Yaounde​។

ក្នុងការ​ប្រកួត​ពូល B ១​គូ​ទៀត ក្រុម​ជម្រើស​ជាតិហ្គីណេ បានយកឈ្នះលើ​ក្រុម​ម៉ា​ឡា​វី ១-០ តាមរយៈ​គ្រាប់បាល់​របស់​កីឡាករ Issiaga Sylla នៅ​នាទី ទី​៣៥ ក្នុង​ការ​ប្រកួត​ក្រោម​កម្តៅថ្ងៃ​​៣០​អង្សាសេ ក្នុង​ទីក្រុង Bafoussam​។ លទ្ធផល​នេះ បាន​រក្សា​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ១-០ ក្នុង​យុទ្ធនា​ការ​មួយ​ដែល​បាន​ចាប់​ផ្តើម​កាលពីថ្ងៃ​អាទិត្យ ក្រោយពី​ត្រូវ​បាន​ពន្យារ​ពេល​អស់​រយៈ​ពេល​១​ឆ្នាំ ដោយ​សារ​តែ​ការ​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩​៕

 

ប្រភព​ព័ត៌​មាន៖ AFP