បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool ជឿជាក់​ថា ការ​ប្រកួត​ពាន League Cup វគ្គ​ពា់កណ្តាល​ផ្តាច់ព្រ័ត្រ គួរ​តែ​ត្រូវ​លេង​ត្រឹម​តែ​១លើក នៅ​ថ្ងៃ​អនា​គត ដើម្បីកាត់​បន្ថយ​ភាព​មមា​ញឹក​នៃ​កម្មវិធី​ប្រកួត​។

ក្រុម​របស់​លោក Klopp នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Arsenal ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ នៅ​រាត្រីនេះ ក្រោយពី​ការ​ប្រកួតនេះ ត្រូវ​បាន​ពន្យារ​ពេល​​រយៈពេល​១​សប្តាហ៍​ ដោយ​សារ​តែកា​រផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ នៅក្នុង​ក្រុម Liverpool​។ Chelsea បានកក់​កៅអី​របស់​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នា​កីឡដ្ឋាន Wembley ក្រោយពី​បាន​ផ្តួលក្រុម Tottenham ក្នុងលទ្ធផល​ទាំង​២​ជើង ៣-០ នៅមុន​ពេល​ក្រុម Liverpool ចាប់​ផ្តើម​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់ខ្លួន​។

ទី​បំផុត Liverpool បាននិយាយ​ថា ការ​ធ្វើ​តេស្ត​រក​កូវីដ ១៩ បាន​បង្ហាញលទ្ធផល​វិជ្ជ​មាន​​ទាំង​ខុស ប៉ុន្តែ លោក Klopp ជឿជាក់​ថា ប្រធានលីក​កីឡា​បាល់ទាត់​អង់គ្លេស គួរ​តែ​លុប​ចោល​កម្មវិធី​ប្រកួត​ដែលមាន​២​ជើង​។ លោក Klopp បាន​ឲ្យ​ដឹងថា៖ «កូវីដ ១៩ មិន​ទាន់​ទៅណាឆ្ងាយ​ឡើយ ហើយ​ជាមួយនឹង​ចំនួន​នៃ​​កម្មវិធី​ប្រួត​ដែល​យើង វា​ផ្តល់​ការលំបាក​រួច​ជាស្រេច​ក្នុង​ការ​បំពេញ​​កម្មវិធី ប្រួតនោះ ហេតុនេះ ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ចំនួន​២​ជើង ផ្តល់​ផល​ល្អ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពោលគឺ​ EFL ប្រហែល​ជា​ផ្តោត​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia