បរទេស៖ Paul Scholes ជឿជាក់ថាអតីតក្លឹប Man Utd របស់លោកគួរតែតែងតាំងគ្រូបង្វឹករូបណាម្នាក់ក្នុងចំណោមលោក Antonio Conte និង Mauricio Pochettino ជាជម្រើសកំពូលដើម្បីជំនួសលោក Ralf Rangnick ដែលកំពុង ដឹកនាំក្លឹបជើង​ឯក​អង់គ្លេស២០សម័យនាពេលបច្ចុប្បន្ន ។ Man Utd បានតែងតាំងគ្រូបង្វឹកលោក Rangnick អោយដឹកនាំក្រុមបណ្ដោះ​អាសន្ន​ក្នុង​ខែវិច្ឆិកា ដោយស្នងតំណែងលោក Ole Gunnar Solskjaer រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Real Madrid open talks with Mauricio Pochettino & Antonio Conte

Man.United បានបញ្ជាក់ផងដែរថាលោក Rangnick នឹងផ្លាស់ទៅធ្វើជាទីប្រឹក្សាផ្តល់យោបល់នៅទឹកដី Old Trafford​ក្រោយបញ្ចប់រដូវកាលនេះ។ប៉ុន្តែទោះយ៉ាងណាក្លឹបបានមើលឃើញពីភាពរីកចម្រើនក្រោមការដឹកនាំរបស់គ្រូបង្វឹកអាឡឺម៉ង់ រូបនេះដោយ ៥ ប្រកួត ដំបូងមិនដែលចាញ់ តែភាពផ្អែមល្ហែមមមិនបានយូរនោះទេ ក្រោយពី Man. Utd រងបរាជ័យ​យ៉ាង​ខក​ចិត្ត​​នៅក្នុងផ្ទះក្រោមថ្វីជើងWolves កាលពីដើមខែ ប៉ុន្តែ បានផ្តួលAston Villa នៅក្របខណ្ឌ FA Cup កាល​ពីថ្ងៃ​ចន្ទ​ដើម្បី​ស្តារមុខមាត់ឡើងវិញ។ Scholes បានប្រាប់បណ្តាញ​YouTube Webby & O’Neill ថា :លោកConte មានកម្រិតដឹកនាំ​ដូចជា​​លោក Pep Guardiola, Jurgen Klopp និង Thomas Tuchel ដូច្នេះ។ដូច្នេះ​ខ្ញុំ​គិត​ថាMan United គួរ​តែ​ស្វែង​រក​មនុស្ស​បែប​នោះ។ អ្នក​​គាំទ្រ Tottenham នឹងមិនចូលចិត្តខ្ញុំនិយាយវាទេ ប៉ុន្តែខ្ញុំគិតថា​ពួក​គេ(Man.Utd) នៅតែ​ស្វាគមន៍​គាត់នៅរដូវ​ក្តៅ​ខាង​មុខ​។

Rangnick has Man Utd successor in mind, but Mauricio Pochettino 'secretly'  in takeover talks

Man. United ធ្លាប់មានទំនាក់ទំនងក្នុងការនាំយក Conte មុនពេលក្លឹបបញ្ចប់តំណែងលោក Solskjaer ប៉ុន្តែទីបំផុត អតីត​គ្រូបង្វឹក Inter Milan និង Chelsea បានសម្រេចទៅដឹកនាំ Tottenham ។សម្រាប់​អ្នកចាត់ការអន្តរ​ជាតិ​អាហ្សង់​ទីនលោក Pochettino មានទំនាក់ទំនងផ្លាស់មកដឹកនាំMan.Utd ក្រោយពី មានពត៌មានបានចុះផ្សាយថា ក្លឹប Paris Saint-Germain កំពុងទាក់ទងលោកZinedine Zidane មកដឹកនាំនៅបញ្ចប់ រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Metro