បរទេស៖​ Paris Saint-Germain បានកំណត់គោលដៅទៅលើខ្សែប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម  Man Utd កីឡាករ Cristiano Ronaldo ជាអ្នកជំនួសតំណែង Kylian Mbappe។​

Cristiano Ronaldo could replace Mbappe at PSG | Marca

ស្របពេលក្លឹបយក្សបារាំងកំពុងតែខ្នះខ្នែងនិង​មានសុទិដ្ឋិ​និយមពីការខិតខំប្រឹងប្រែងដើម្បីរក្សាទុកខ្សែប្រ យុទ្ធជួរមុខ Mbappe អោយបន្តលេងនៅទឹកដី Parc des Princes យ៉ាងហោចណាស់ត្រឹមចុងរដូវកាលនេះ វាធ្វើអោយ កីឡាករសញ្ជាតិបារាំងកំពុងប្រឈមនិងអនាគតនៅតែមិនច្បាស់លាស់​ក៏ព្រោះតែ​កុងត្រារបស់សមាជិកជ័យលាភី World Cup ២០១៨ រូបនេះក៏និងបញ្ចប់នៅខែមិថុនានេះ។

Le Parisien Provides Update on Kylian Mbappé Contract Extension Talks

ប្រភពពីគេហទំព័រ Evening Standard បានចុះផ្សាយថា PSG បានចម្រ៉ាញ់យកីឡាករ៣រូបសំខាន់មានដូចជា Cristiano Ronaldo, Robert Lewandowski និង Braut Haaland  មកជំនួសខ្សែប្រយុទ្ធអន្តរជារតិបារាំង  Mbappe។ សម្រាប់​ម្ចាស់ពានបាល់មាស៥សម័យ និង ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំCristiano Ronaldo នៅឡើយ​សប្បាយ​ចិត្តនិងមានក្តីសុខជាមួយជិវិតនៅទឹកដី Old Traffordបាននៅឡើយ បន្ទាប់ពីការចាប់ផ្តើមរដូវកាលនេះ មិនបានល្អ និង​ខកខានមិនអាចប្រជែង Premier League បាន។

Cristiano Ronaldo's dream move could be impeded by Kylian Mbappe transfer  decision - Mirror Online

ទោះបីជាមានកុងត្រារហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែ Ronaldo និងបើកចំហរឪកាសចាកចេញពីMan.Utd ប្រសិនជាក្លឹបមិន បានទទួលលទ្ធផលល្អយ៉ាងហោចណាស់បញ្ចប់រដូវកាលក្នុងតំណែងTop-៤ ខណៈពួកគេនៅមានឪកាសប្រជែងពាន FA Cup និង Champion League បន្តទៀតនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole