បរទេស៖ Erling Braut Haaland មានឱកាសរកបានគ្រាប់បាល់បញ្ចូលទី ពីរគ្រាប់នៅនាទីទី៤៥+១ និង ៧៥ ខណៈ Borussia Dortmund បានយកឈ្នះក្រុមចំណាត់ថ្នាក់លេខ ៤គឺក្រុមភ្ញៀវ Freiburg ក្នុងលទ្ធផល៥ទល់និង១ ដើម្បីបន្តរក្សា​គម្លាត​ត្រឹមតែ៣ពិន្ទុ ពីក្រុមនាំមុខតារាង Bundesliga គឺ Bayern Munich សម្រាប់សប្តាហ៏ទី១៩កាលពីយប់ថ្ងៃសុក្រ។

Haaland says being pressed by Dortmund to make decision on future | Reuters

គួរបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិន័រវេសមានវ័យទើបតែ ២១ ឆ្នាំ ឥឡូវនេះបានស៊ុតបញ្ចូលទីគ្រាប់បាល់សរុបចំនួន៧៨ គ្រាប់ក្នុង ៧៧ ប្រកួតសម្រាប់ Dortmund  ខណៈដែលកំណត់ត្រាស៊ុតបញ្ចូលទីដ៏គួរឱ្យចាប់អារម្មណ៍របស់ Haaland ក៏រួម​បញ្ចូលផងដែរសម្រាប់គ្រាប់បាល់៥៥ គ្រាប់ក្នុង៥៦ ប្រកួតនៅលីកកំពូលអាឡឺម៉ង់។

Borussia Dortmund 5-1 SC Freiburg: Erling Braut Haaland scores twice for dominant hosts - BBC Sport

ក្រុមការពារតំណែងជើងឯក Bayern Munich  ក៏និងអាចបន្តនាំមុខលើកំពូលតារាងរហូតដល់៦ពិន្ទុឡើងវិញ​ប្រសិនពួក​គេយក​ឈ្នះ Koln សម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៍នេះ៕

ប្រភពព័ទ៍មាន៖ BBC