បរទេស៖ Man Utd មិនមានគម្រោងតែងតាំងខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ជាប្រធានក្រុមនោះទេ នេះបើយោងតាមការ​អះអាង​របស់អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnic បានលើកឡើង​។

Cristiano Ronaldo could replace Mbappe at PSG | Marca

គួរបញ្ជាក់ថានៅក្នុងសប្តាហ៍នេះ កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់វ័យ៣៦ឆ្នាំ បានជម្រុញអោយក្រុម បន្តការខិតខំប្រឹងប្រែងសាជាថ្មី បន្ថែមទៀតដើម្បីធ្វើយ៉ាងណា​បញ្ចប់​​ចំណាត់ថ្នាក់​ក្នុង​ចំណាត់​ថ្នាក់កំពូលទាំងបី(Top ៣)នៅបញ្ចប់រដូវកាល។​ បើទោះបីជា Ronaldo បានបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមនៅក្នុងការប្រកួតកន្លងមកជាមួយ Wolverhampton យ៉ាង​ណាក្តីគ្រូបង្វឹកអន្តរជាតិអាឡឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងមិនដកតំណែងខ្សែការពារកណ្តាល Harry Maguire ចេញនោះទេ។

Cristiano Ronaldo's Man Utd dressing room snub puts Harry Maguire in  jeopardy - Mirror Online

លោកRangnick បន្ថែមថាៈ មិនមានហេតុផលអ្វីដើម្បីធ្វើដូច្នេះទេ ព្រោះ Harry ជាប្រធានក្រុមរហូតមកដល់ពេលបច្ចុប្បន្ន នេះ ដរាបណាគាត់មានវត្តមាននោះគាត់និងនៅតែបន្តកាន់តួនាទីជាកាពីតែនក្រុម។ ហើយប្រសិនគាត់មិនបានចូលលេង នោះកីឡាករផ្សេងទៀតនឹងត្រូវធ្វើជាប្រធានក្រុមជំនួស ។ មិនមែនមានតែ Cristiano ទេដែលអាចដើរតួជំនួសដែល​យើង​មាន Edinson Cavani និងកីឡាករមួយចំនួនទៀតដូចជា David de Gea និង Victor Lindelof។ Bruno Fernandes យើង​​មា​ន​កីឡាករ​វ័យ​ចំណាស់​ដែល​មាន​បទ​ពិសោធ​គ្រប់គ្រាន់​ហើយ។ Man Utd នឹង​ត្រលប់មកធ្វើការប្រកួតក្នុងជំនួបជាមួយ Aston Villaនៅក្របខណ្ឌ  Premier Leagueវេលាម៉ោង ១២:៣០ ឈានចូលថ្ងៃទី ១៦ មករា ២០២២៕

 

ប្រភពព័ត៍មាន៖ Sportsmole