បរទេស៖ អ្នកចាត់ការបណ្ដោះអាសន្នក្រុមបិសាចក្រហម Man. United លោក Ralf Rangnick បានបង្ហើបប្រាប់ថា Anthony Martial បានប​ដិសេធ​មិនដាក់បញ្ចូលឈ្មោះរូបគេក្នុងក្រុមសម្រាប់ការប្រកួត Premier League នៅថ្ងៃសៅរ៍ជាមួយ Aston Villa នោះទេ។

The perfect move' - Manchester United fans hope for Anthony Martial  transfer after fresh link - Manchester Evening News

គួរ​បញ្ជាក់​ថាកីឡាករ​អន្តរជាតិបារាំងរូបនេះមានបំណងចាកចេញពីទឹកដី Old Trafford នៅខែមករានេះ បន្ទាប់ពីមិនស្ថិតក្នុងបញ្ជីប្រើ​ប្រាស់​ជម្រើស​ដំបូងបានទៀងទាត់ ខណៈ Sevilla គឺជាក្លឹបដែលបង្ហាញការចាប់អារម្មណ៏ចង់បានរូបគេទៅរួមក្រុម ។ Martial មិនបានបង្ហាញខ្លួនចូលលេងនៅលីកកំពូលអង់គ្លេសក្រោយប្រកួតលើកចុងក្រោយពេលផ្តួល Arsenal កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំមុនមកម្លេះ។ ថ្លែងប្រាប់អ្នកសារព័ត៍មានបន្ទាប់ពីលទ្ធផលស្មើគ្នា ២ទល់និង២ អ្នកចាត់ការទូទៅសញ្ជាតិ​អាឡឺម៉ង់បានលើក​ឡើ​ង​ថាៈ​គាត់មិនចង់មានវត្តមាននៅក្នុងក្រុមទេបើទោះបីជាយើងបានដាក់ឈ្មោះក្នុងគាត់នឹងនៅក្នុងក្រុមជាធម្មតា ប៉ុន្តែគាត់មិន​បាន​រួមដំណើរ​ជា​មួយ​​យើងនោះទេ។

Anthony Martial turns down Newcastle despite big bid, wants Sevilla move

Martial រកបានតែមួយគ្រាប់ប៉ុណ្ណោះពីការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ ។Man Unitedនៅតែមិនទាន់​រកឃើញជ័យជំនះសម្រាប់ការប្រកួតសប្តាហ៏ទី២០របស់ពួកគេ បើទៅះបីជារកបានគ្រាប់បាល់នាំមុខក្រុមលោក Steven Gerrard ដោយ​កីឡាករ Bruno Fernandes ចំនួន២គ្រាប់ ប៉ុន្តែការវាយបករបស់ Jacob Ramsey និងកីឡាករចំណូលថ្មី Philippe Coutinho បានត្រឹមនាំអោយពួកគេទទួលបានលទ្ធផលចែកគ្នាម្នាក់១ពិន្ទុ៕

 

ប្រភពព័ត៍មាន៖ Sportsmole