បរទេស៖ Anthony Martial បានឆ្លើយតបដោយធ្វើការបដិសេធថាខ្លួនមិនមានបំណងមិនចូលរួមក្នុងក្រុម Man Utd សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ  Premier League នៅថ្ងៃសៅរ៍ជាមួយក្រុមម្ចាស់ផ្ទះ Aston Villa នោះទេ។

Anthony Martial: Ralf Rangnick reveals Man United ace didn't want to play  vs Aston Villa | GiveMeSport

កីឡាករក្រុមមាន់គក​បារាំង​រូប​នេះក៏​បានបញ្ជាក់ប្រាប់ថាខ្លួនមានបំណងចង់ចាកចេញពីទឹកដី Old Trafford នៅក្នុងខមករា២០២២នេះ។គួររំលឹក​ថា​បន្ទាប់ពីធ្វើការប្រកួតក្នុងលទ្ធផលស្មើគ្នា ២ទល់និង២គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man Utd លោក Ralf Rangnick បានបញ្ជាក់ប្រាប់ថា  Martial បានបដិសេធមិនដាក់បញ្ចូលឈ្មោះរបស់ខ្លួន​សម្រាប់ការធ្វើដំណើរទៅប្រកួតសប្តាហ៏​ទី២០​នៅ​ទឹក​ដី Villa Parkនោះទេ ។

Anthony Martial DENIES Rangnick's claims that he refused to play in Man  United's trip to Aston Villa | Daily Mail Online

ទោះជាយ៉ាងណាក៏ដោយប៉ុន្តែកីឡាករវ័យ ២៦ឆ្នាំរូបនេះ បានសរសេររៀបរាប់សំណេរនៅលើ Instagram ថា «​ខ្ញុំ​មិន​ដែលបដិសេធក្នុងការចូលលេងអោយ Man Utd នោះទេ។ ខ្ញុំបានប្រកបអាជីពនៅទីនេះអស់រយៈពេល ៧ ឆ្នាំហើយ ខ្ញុំមិន​ដែលមើលងាយក្លឹប និង អ្នកគាំទ្រនោះទេ។ ខ្ញុំនិងចូលលេងប្រសិនត្រូវបានជ្រើសរើសដោយអ្នកចាត់ការទូទៅ»។ បន្ទាប់ពីមិនជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ Martial អតីតយុវជនថ្នាលក្លឹបMonaco រូបនេះមានទំនាក់ទំនងចង់បាន ពីក្លឹប Sevilla បើទោះបីជាស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១០ដង សម្រាប់ក្រុមជើងឯកអង់គ្លេស ២០ សម័យកាលនៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole