បរទេស៖​ Man Utd នឹងត្រូវប្រឈមការប្រកួតប្រជែងប្រសិនបើពួកគេសម្រេចចិត្តលើគោលដៅអាទិភាពនាំយក Mauricio Pochettino មកកាន់​ទឹកដី Old Trafford នៅមុនព្រឹត្តការណ៏ប្រកួតរដូវកាល២០២២-២០២៣ចាប់ផ្តើម។ក្រុមបិសាចក្រហមបានកំណត់​អត្តសញ្ញាណ​គ្រូ​បង្វឹក​ដែលកំពុងដឹកនាំ Paris Saint-Germain ដើម្បីមកជំនួសតំណែងលោក Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលនេះ។

Mauricio Pochettino Discusses the Style He Wants PSG to Play

ទោះបីជាយ៉ាងណា យោងគេហទំព័រ  The Telegraph បានចុះផ្សាយថាក្លឹបមួយដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌ Champions League ក៏មាន​បំណង​ចង់តែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះផងដែរ ដូច្នេះហើយទើប Man United និងត្រូវធ្វើការប្រជែង​នាំ​យក​អតីតអ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur មករួមក្រុមនៅរដូវក្តៅនេះ។ គួរបញ្ជាក់ផងដែរថាលោក Rangnick នឹងត្រូវដឹកនាំ Man. Utd ធ្វើការប្រកួតរហូតបញ្ចប់រដូវកាលនេះ មុនពេលចូលកាន់តួនាទីជាទីប្រឹក្សា​ផ្តល់​យោបល់សម្រាប់ក្លឹប ។ មានការលើកឡើងផងដែរថាលោក Rangnick ចង់​ឱ្យ​អ្នក​ចាត់​ការ​ក្លឹបយក្សហូឡង់ Ajaxគឺលោក Erik ten Hag មកបន្តតំណែងពីរូលោក ប៉ុន្តែទោះយ៉ាងណាលោក  Pochettino នៅ​តែ​ទំនង​ជា​គោលដៅ​ទី​មួយ​សម្រាប់ Man. Utd។

Man Utd must act quickly to make Mauricio Pochettino new boss 'as rivals  scout PSG chief to become their manager' - Almooon

Man United នៅតែសម្លឹង នឹងប្រឈមការប្រជែងដើម្បីបញ្ចប់រដូវកាលយកចំណាត់ថ្នាក់កំពូលទាំងបួននៅក្របខណ្ឌ  Premier League នារដូវកាលនេះ ក្រោយបានត្រឹមទទួលលទ្ធផលស្មើគ្នា កាលពីថ្ងៃសៅរ៍ជាមួយ Aston Villa និងមានគម្លាតពីក្រុមលេខ៤West Ham Utd ដែលចាញ់Leeds Utd កាលពីថ្ងៃអាទិត្យចំនួន៥ពិន្ទុ៕

 

ប្រភពព័ត៍មាន៖ Sportsmole