បរទេស៖ Brentford បានធ្វើការទំនាក់ទំនងជាមួយនិងអតីតខ្សែបម្រើក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Christian Eriksen អោយវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League សាជាថ្មីវិញកំលុងពេលទីផ្សារដោះដូរកីឡាករកំពុង​បើកដំណើរ​ការជាលើកទីពីរនៅខែមករា ២០២២នេះ​។

Christian Eriksen heading back to London as source reveals tempting  Brentford offer will secure deal

គួររំលឹកថា Eriksen ត្រូវបានក្លឹបយក្សអ៊ីតាលី Inter Milan សម្រេចបញ្ចប់កុងត្រា​ដោយផ្អែកលើការយល់ព្រមគ្នា កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីមិនអាចលេងបន្តអាជីព​នៅក្របខ័ណ្ឌ Serie A ក្រោយពីរូបគេ​ត្រូវ​បានបំពាក់ឧបករណ៍ជំនួយដំណើរនិងតាមដាន ចង្វាក់បេះដូង បន្ទាប់ពីជួបបញ្ហាគាំងបេះដូង​កំលុង​ពេលប្រកួតអោយ​ក្រុម​​ជម្រើសជាតិដាណឺម៉ាកនិងហ្វាំងឡង់ នៅព្រឹត្តិការណ៏ Euro ២០២០ កាលពីខែមិថុនាឆ្នាំមុន។

Christian Eriksen offered six-month deal to make remarkable Premier League  return - Mirror Online

ក្រុមរហស្សនាមសត្វឃ្មុំបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៤ ក្នុងក្របខ័ណ្ឌ Premier League ដែលជាយុទ្ធនា​ការកំពូល​លើកដំបូងរបស់ពួកគេគិតចាប់តាំងពីរដូវកាល ១៩៤៦-១៩៤៧ ។Eriksen បានឈ្នះពានរង្វាន់លីក​កំពូល​អ៊ីតាលី​ជាមួយក្លឹប Inter Milan កាលពីរដូវកាលមុន ហើយក្រោយចែកផ្លូវគ្នា ជាមួយ Inter Milan រួចមក​អតីតយុវជនក្លឹប Ajax ចាប់​ផ្តើម​ហ្វឹកហាត់តែម្នាក់ឯងនៅក្នុងប្រទេសដាណឺម៉ាកជាមួយ​ក្លឹបពីកុមារភាព។ ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំមានបំណងចង់បន្តអាជីពលេងរបស់គាត់បន្តទៀតនិងមិនទាន់ចង់ចូលនិវត្តន៏នោះទេ ដោយ​Eriksen ធ្លាប់បានលើកឡើងពីក្តីសុបិនរបស់ខ្លួនថានិងមានឪកាសចូលលេងអោយក្រុមជម្រើសជាតិ ដាណឺម៉ាកក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅក្នុងប្រទេសកាតា៕

 

ប្រភពព័ត៍មាន៖ BBC