បរទេស៖ Paris Saint-Germain កំពុងរៀបចំការផ្តល់ជូនប្រាក់ឈ្នួលដល់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដើម្បី​ក្លាយជាកីឡាករ​ដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេពោលគឺនាំមុខមិត្តរួមក្រុមគឺខ្សែប្រយុទ្ធជួរមុខរៀមច្បងពីររូប មាន Lionel Messi និង Neymarដែលមានប្រាក់ឈ្នួលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តលីកកំពូលបារាំង ទៅទៀត។

Kylian Mbappe was the victim of a couple of unfortunate incidents in recent  days - Football Espana

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ​បាន​ក្លាយ​ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទីពីរនៅ​ពេលដែល​ផ្លាស់​ពី​ Monaco មក PSG ក្នុងឆ្នាំ ២០១៨ ទោះយ៉ាង​ណា​PSG ប្រឈមនិងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួននៅ​ពេលប​ញ្ចប់​រដូវ​កាលនេះ ។ Real Madrid គឺជាក្លឹបដែលនាំមុខគេក្នុងការចាប់អារម្មណ៏ចង់ផ្ទេរយកសមាជិកជ័យលាភី World Cup ២០១៨ ដោយគ្មាន​តម្លៃខ្លួន(Free Transfer) ក្រោយពីMbappe នៅបន្តរារែកក្នុងការតកុងត្រាថ្មីស្របពេល PSG មិន​បាន​បោះបង់​ក្តី​សង្ឃឹម​ក្នុង​ការ​បញ្ចុះ​បញ្ចូលកីឡាករសំណព្វចិត្តរបស់ខ្លួនឱ្យ​បន្តកុងត្រាថ្មីរយៈពេលយូរនៅទឹកដី Parc des Princes ។

PSG star Mbappe warned that too much 'Neymar-izing' could adversly affect  his career | Goal.com

មានការលើកឡើងស្តីពីការឈានដល់កិច្ចព្រមព្រៀងរវាងPSG  Madrid រួចហើយ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងផ្លូវការណ៏ណា មួយកើតមានឡើងកំលុងពេលទីផ្សារដោះដូរកីឡាករលើកទី២និងបញ្ចប់នៅចុងខែមករាមុនពេលក្លឹបយក្សទាំងពីរ និង ត្រូវ​ប្រឈម​ការ​ប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole