បរទេស៖ ក្រុម​ម្ចាស់​ជើង​ឯក​៧​សម័យ​កាល អេ​ហ្ស៊ីប បាន​កក់​កៅអី​របស់​ខ្លួន​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃពុធ តាមរយៈ​ការ​ផ្តួល​ក្រុម​ជិត​ខាង ស៊ូ​ដង់ ក្នុងលទ្ធផល ១-០ ស្រប​ពេល​ដែល​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ក្រុម​​៥​ផ្សេង​ទៀត ឈាន​ទៅ​វគ្គ​​បន្ត ក្នុងនោះ​រាប់​ទាំងក្រុម​ជម្រើស​ជាតិ​កូត​ឌី​វ័រ​ ផង​ដែរ​។

ក្រុម​ជម្រើស​ជាតិនីហ្សេរីយ៉ា បាន​បញ្ចប់​ការ​ប្រកួតក្នុង​ពូល D ដោយ​ឈ្នះ​ទាំង​៣លើក​ជាប់​ៗ​គ្នា ខណៈ​ដែល​ពួក​គេ​បានផ្តួល​ក្រុម​ជម្រើស​ជាតិ​ហ្គីណេ ប៊ីស៊ូ ២-០ ដែល​នាំ​ឲ្យ​ក្រុម​ឈរលេខ​២ អេ​ហ្ស៊ីប ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ឈរលេខ​១ក្នុងពូល E នៅ​ជុំ​បន្ទាប់ ដែលអាច​នឹង​ត្រូវប៉ះ កូតឌីវ័រ​។ គ្រាប់បាល់​តែត​បញ្ចូល​ទី​ពី​កីឡាករ Mohamed Abdelmonem នៅ​រយៈពេល​១០​ចុងក្រោយ​ក្នុង​តង់ទី​១ ក្នុង​ទីក្រុង Yaounde បាន​ជួយ​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ទៅ​វគ្គ​បន្ត ហើយក្រុម​ស៊ូដង់ ត្រូវ​កាត់ចេញ ស្រប​ពេល​ដែលក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ ម៉ាលី ហ្គំប៊ី ម៉ាឡា​វី និង​កាប់វែរ ក៏​ឈ្នះកៅអី​ទៅ​វគ្គ​បន្ត​ផង​ដែរ ដោយ​មិន​ទាន់​សូម្បី​តែ​ធ្វើ​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួនក្នុង​ពូលក៏ដោយ​។

លោក Carlos Queiroz គ្រូបង្វឹក​នៃក្រុមជម្រើស​ជាតិអេ​ហ្ស៊ីប បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិ​តថា Egypt សក្តិសម​នឹង​ឈ្នះ​ការ​ប្រកួតនេះ ដោយ​គ្មានការ​សង្ស័យ បើ​និយាយ​ពី​ឱកាស​នានា ដែលយើង​បាន​បង្កើត និង​កីឡា​បាល់ទាត់​ដែលយើង​បាន​លេង​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia