បរទេស៖ ខ្សែ​ប្រយុទ្ធ Nicolas Pepe បាន​រក​គ្រាប់បាល់បញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូតឌីវ័រ បានផ្តួលក្រុម​ជម្រើស​ជាតិអាល់​ហ្សេរី ក្នុងលទ្ធផល ៣-១ ដើម្បី​ទម្លាក់​ក្រុមម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ ឲ្យ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពី​ជួប​យុទ្ធនា​ការ​ដ៏​សោក​សៅ​ក្នុង​ការ​ប្រកួតពូល E​។

កំណត់ត្រា​នៃ​ការ​មិនស្គាល់​ចាញ់​សោះ​របស់​អាល់​ហ្សេរី បាន​បញ្ចប់​ត្រឹម​៣៥​ប្រកួត ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ហ្គីណេអេក្វាទ័រ ក្នុងលទ្ធផល​ដ៏​មិនគួរ​ឲ្យ​ជឿ ហើយពួកគេ​បាន​ក៏​បាន​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ជម្រើស​ជាតិកូត​ឌីវ័រ ដែល​គួរ​តែ​អាច​រក​បាន​គ្រាប់បាល់​ច្រើន​ជាង ប្រសិន​បើ​បញ្ចប់​ទី​បានល្អ​ប្រសើរ ផងដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ Ablie Jallow និង​អ្នក​ចាំ​ទី Baboucarr Gaye បាន​បំពេញតួនាទី​យ៉ាងល្អ ខណៈ​ដែលក្រុម​ជម្រើស​ជាតិហ្គំប៊ី បានយកឈ្នះលើក្រុម​ខ្លាំង​ទុយនីស៊ី ក្នុងលទ្ធផល ១-០ ដើម្បី​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់លេខ​២ ក្នុងពូល E​។ ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​ទុយ​នីស៊ី នៅ​តែ​អាច​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុងនាម​ជាក្រុម​លេខ​៣ល្អ​ ក្នុង​វគ្គ​ចែកពូលនេះ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia