បរទេស៖​ Cristiano Ronaldo អាចនឹងអវត្តមានសម្រាប់ការប្រកួតក្របខណ្ឌ  Premier League ពេល Man Utd បើកទ្វារកីឡាដ្ឋាន Old Trafford ទទួលស្វាគមន៏​ក្រុមភ្ញៀវញញួរធំ West Ham  សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង១០យប់ ដោយ​សារបញ្ហាក។គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនចូលលេងពេលផ្តួលម្ចាស់ផ្ទះBrenford ៣ទល់និង ១កាលពីថ្ងៃពុធនៅលីកកំពូលអង់គ្លេសក្រោយវិលត្រលប់ពីការជះស្បើយបញ្ហារបួសត្រគាក។

Cristiano Ronaldo Was Offended By Ralf Rangnick Decision In Manchester  United Training

ទោះយ៉ាងណា Ronaldo ត្រូវបានប្តូរចេញ នៅនាទីទី ៧១ នៃការប្រកួតជាមួយនឹងក្រុមលោក Thomas Frank  ក្រោមហេតុផល​បង្ការ​បញ្ហា​របួស​ដែលអាចនិង កើតមានឡើង ជាយថាហេតុបើទោះបីជាសាម៉ីខ្លួនបានបង្ហាញអារម្មណ៏មិនរីករាយចំពោះការសម្រេចចិត្តនេះក៏ដោយ ។ សម្រាប់គ្រូបង្វឹកបណ្តោះអាសន្នMan.Utd លោក Rangnick បាននិយាយថា:ម្ចាស់ពានបាល់មាស៥សម័យ​ពេលនេះ​មាន​បញ្ហា​សុខភាពមួយទៀតគឺករបស់គាត់ ហើយក្រុមគ្រូពេទ្យនឹងធ្វើការវាយ​តម្លៃ​មុន​ពេល​សម្រេចចិត្តចុងក្រោយតមុនការប្រកួត​ចាប់ផ្តើម។លោកRangnickបានប្រាប់ MUTV បន្តថា៖ «ស្ថានភាពរបស់គាត់នៅម៉ោងនេះគឺនៅជាការមន្ទិលនៅឡើយ។​ គាត់​បានទទួលការព្យាបាល​កាលពីម្សិលមិញរយៈពេល ២ទៅ៣ ម៉ោងហើយយើងនឹងរង់ចាំមើលថាតើគាត់មានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ»។

Cristiano Ronaldo ordered a strike stop as Manchester United boss Ralf  Rangnick lays down the law after Brentford tantrum - America News

Ronaldo រកបានគ្រាប់បាល់១៤ដងក្នុងការបង្ហាញខ្លួន ២២លើកគ្រប់ក្របខណ្ឌប្រកួតក្រោយចូលរួមជាមួយក្លឹបជើងឯកអង់គ្លេស​២០សម័យកាលពីដើមរដូវកាល​។បច្ចុប្បន្នMan United កំពុងឈរនៅលេខរៀងទី ៧ ក្នុងតារាងក្របខណ្ឌ  Premier League ដោយមានគម្លាតត្រឹមតែពីរពិន្ទុពីក្រោយក្រុមលេខ ៤ West Ham ៕

 

ប្រភពព័ត៍មាន៖ BBC