បរទេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានលើកសរសរប្រធានក្រុម Southampton កីឡាករ James Ward-Prowse ថាជាកីឡាករដែលមានបច្ចេកទេសស៊ុតបាល់ហ្រ្វីឃីកដីល្អបំផុតកំរិតពិភពលោកនាពេលបច្ចុប្បន្ននេះ។

Man City vs Chelsea: Pep Guardiola hits back at Thomas Tuchel's claims over  Covid

ការលើក​ឡើង​របស់គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះគឺនៅមុនពេលក្រុមទាំងពីរនិងត្រូវធ្វើការប្រកួតក្របខណ្ឌ  Premier League របស់ពួកគេ​នៅ​កីឡដ្ឋាន St Mary’s នៅរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត។ គួរបញ្ជាក់ថា Ward-Prowse បាន​ស៊ុត​បាល់​ហ្វ្រីឃីកចម្ងាយជិត៤០ម៉ែត្រដ៏គួរឱ្យភ្ញាក់ផ្អើលទោះបី​Southampton ចាញ់ Wolverhampton ៣ទល់និង១កាល​ពីចុង​សប្តាហ៍​មុនក៏ដោយ។ ទោះយ៉ាងណាសមត្ថភាពរបស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញថារូបគេបានឈានដល់ កម្រិត Premier League ដូចជាវីរបុរស Thierry Henry របស់ Arsenalនិង Gianfranco Zola របស់Chelsea និងមានគ្រាប់បាល់ស៊ុតហ្រ្វីឃីកបញ្ចូលទី​ដោយ​ផ្ទាល់​សរុប​បានចំនួន១២គ្រាប់ និងតិចជាងអតីតខ្សែបម្រើMan.Utdកីឡាករ  David Beckham ចំនួន៦គ្រាប់ប៉ុណ្ណោះ(១៨គ្រាប់ ) ។

Pep Guardiola and the flying geese - BBC Sport

លោក Guardiola ក៏បានលើកឡើងពីគុណសម្បត្តិរបស់Ward-Prowse ដោយបានបញ្ជាក់ផងដែរថាការកាក់យកបាល់និងបច្ចេក​ទេស​បណ្តើរបាល់និងបញ្ចូន​ដ៏ល្អចំគោលដៅគឺជាចំនុចដែលក្រុមMan.City ដាច់ខាតត្រូវតែ យកចិត្តទុកដាក់ក្នុងការលេងដោ​យប្រុងប្រយ័ត្ននៅ​ពេលពួកគេត្រូវប្រឈម​មុខនឹងកីឡាករវ័យ ២៧ ឆ្នាំនារាត្រីនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole