បរទេស៖ Christian Eriksen និងវិលត្រលប់មកបង្ហាញវត្តមាននៅលើទីលានប្រកួតវិញជាមួយនឹងការត្រៀមលក្ខណៈ​ផ្លាស់ទៅ​កាន់ក្លឹប Brentford នៅសប្តាហ៍ក្រោយនេះ។អតីតខ្សែបម្រើក្រុមមាន់ខ្នាយ​មាស Tottenham Hotspur រូបនេះ មិនបានបន្ត​អាជីព​​ជា​​មួយក្លឹប ចាប់តាំងពីជួបបញ្ហាជំងឺគាំងបេះដូងធ្ងន់ធ្ងរ កំលុងព្រឹត្តការណប្រកួតអោយ​ដាណឺម៉ាកជួបជាមួយ​និង​ហ្វាំង​ឡង់​​​នៅ​ព្រឹត្តិការណ៏ Euro ២០២០កន្លងទៅ។

Report: Brentford offer contract to Christian Eriksen - 9th Danish player  at the club? | Transfermarkt

ទីបំផុតពេលវេលារបស់ Eriksenជាមួយអតីតក្លឹប Inter Milan បានឈានដល់ទីបញ្ចប់ដោយសារតែក្លឹប Serie A ហាម​ប្រាមកីឡាករដែលប្រើប្រាស់ឧបករណ៏ជំនួយដំណើរការបេះដូងហៅកាត់ថា( ICD’s)សម្រាប់ការប្រកួត ក្នុងលីក ដូច្នេះ​ហើយទើបកីឡាករវ័យ២៩ ឆ្នាំរូបនេះបានបន្តហ្វឹកហាត់ជាមួយអតីតក្លឹប Ajax ដើម្បីបន្តពង្រឹងកាយសម្បទារបស់ខ្លួន មក​វិញមុនចូលរួមជាមួយក្រុមលោក Thomas Frank ។

Christian Eriksen: Inter Milan terminate Danish midfielder's contract by  mutual consent | Football News | Sky Sports

យោងគេហទំព័រ​ The Mirror បានចុះផ្សាយថា Eriksen នឹងចុះកុងត្រាជាមួយក្លឹប Brentford ក្នុងរយៈពេល ៧២ ម៉ោង​ខាងមុខស្របពេលរូបគេ នៅតែមានមហិច្ឆតាចង់បង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកនៅព្រឹត្តការណ៏ World Cup ឆ្នាំនេះ។ Eriksen ស៊ុតបញ្ចូលទីបាន ៥១ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៦៧ ដងក្នុងការបង្ហាញខ្លួន ២២៦ ប្រកួតនៅ Premier League ជាមួយក្រុម Tottenham ស្របពេលក្លឹបនៅអាល្លឺម៉ង់ និងហូឡង់ក៏បង្ហាញ​ការចាប់​អារម្មណ៏​ចង់បានទៅរួមក្រុមផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole