បរទេស៖ ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ទុយ​នីស៊ី បាន​​បំ​បាក់​មុខ​​ក្រុម​ជម្រើស​ជាតិនីហ្សេរីយ៉ា ហើយ​ក្រុម​ជម្រើស​ជាតិ​បួគី​ណា​ហ្វា​សូ បាន​ទម្លាក់ក្រុម​ជម្រើស​ជាតិ​ហ្គា​បុង កាល​ពីថ្ងៃ​អាទិត្យ ដើម្បី​ជួប​គ្នា​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Africa Cup of Nations ស្រប​ពេល​ដែលក្រុម​ជម្រើស​ជាតិ​កូម៉ូ​រ៉ូស ត្រៀម​ប្រើប្រាស់​កីឡាករ​ក្រៅទីលាន​ម្នាក់ ជា​អ្នក​ចាំ​ទី នៅពេល​ដែលពួក​គេ​ប៉ះ​ជាមួយនឹងក្រុម​ម្ចាស់​ផ្ទះ កាមេរូន​។

កីឡាករ​ជើង​ចាស់ Youssef Msakni បាន​ស៊ុត​បាល់​បញ្ចូល​ទី​ភ្លាម​ៗនៅដើម​តង់ទី​២ ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទុយ​នី​ស៊ី ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ លើ​ក្រុម​នៅ​សល់​សមា​ជិក​ត្រឹមតែ​១០នាក់ នីហ្សេរីយ៉ា ក្នុងទីក្រុង Garoua​។ ក្តី​សង្ឃឹម​របស់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរី​យ៉ា ក្នុងការ​​រក​បាន​គ្រាប់បាល់តាម​ស្មើ​វិញ បាន​បញ្ចប់​ទាំង​ការ​ខកចិត្ត នៅ​ពាក់​កណ្តាល​ត់ទី​២ នៅពេល​ដែល​កីឡាករ Alex Iwobi ដែល​ដំបូង​ឡើយ​បាន​​រង​ការ​ពិន័យ​កាត​លឿង​​សម្រាប់ការ​ជាន់​​លើ​កីឡាករ Msakni បាន​រង​ពិន័យ​កាត​ក្រហម ក្រោយពី​លោក​អាជ្ញា​កណ្តាល​ពិនិត្យ​វីដេអូ (VAR) ឡើ​ងវិញ​។

ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​គូ​ទី​១ បួគីណា​ហ្វាសូ បាន​ប្រើប្រាស់​បាល់ប៉េណាល់​ទី​កាត់សេចក្តីដើម្បី​ទម្លាក់ក្រុមហ្គា​បុង ដែល​ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ បន្ទាប់​ពី​នាទីបន្ថែម​១៥នាទី​២ដង ក្រោយពី​លេង​ការ​ប្រកួត​៥៦នាទី​ជាមួយនឹង​សមា​ជិក​ត្រឹម​តែ​០​នា់ ដោយ​សារ​តែ​កីឡាករ Sidney Obissa រងពិន័យកាតក្រហម​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia