បរទេស៖ ក្រុម​ម្ចាស់​ផ្ទះ កាមេរូន បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយនៃព្រឹត្តិការណ៍ Africa Cup of Nations ប៉ុន្តែ បាន​ឈ្នះ​ទាំង​លំបាកក្នុងលទ្ធផល ២-១ លើក្រុម​ជម្រើស​ជាតិកូម៉ូ​រ៉ូស ដែល​ត្រូវ​បង្ខំ​ចិត្ត ប្រើប្រាស់​កីឡាករក្រៅប្រអប់​ទី ដើម្បី​ដើរ​តួ​ជា​អ្ន​ក​ចាំ​ទី និង​បានលេង​ការ​ប្រកួត​ជា​ច្រើននាទីជា​មួយ​នឹង​សមា​ជិក​ត្រឹម​តែ​១០នាក់​។

ក្រុម​ជម្រើស​ជាតិ​កូម៉ូ​រ៉ូស បាន​​ដាក់​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Chaker Alhadhur ជា​អ្នក​ចាំ​ទី ក្នុង​ទីក្រុង Yaounde ក្រោយពី​អ្នក​ចាំ​ទី​២នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ទាំង​៣នាក់រ​បស់​ខ្លួន បាន​​អវត្តមាន​ដោយ​សារ​តែ​កូវីដ ១៩ ស្របពេល​ដែល​កីឡាករ​ម្នាក់​ទៀត បានអវត្តមាន​ដោយ​សារ​តែ​បញ្ហា​របួស​។ បន្ទាប់​មក ប្រធានក្រុម​របស់​ពួកគេ Nadjim Abdou បាន​រង​ពិន័យ​កាត​ក្រហម ក្រោយ​ពីលេង​បាន​ត្រឹម​តែ​រយៈពេល​៧នាទី ហើយ Karl Toko-Ekambi បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កាមេរូន រក​បាន​គ្រាប់បាល់​នាំមុខមុន នៅមុន​ពេល​អ្នក​ចាំ​ទី Vincent Aboubakar បាន​រក​គ្រាប់បាល់​ទី​៦​របស់គេក្នុង​យុទ្ធនាការ​នេះ ប៉ុន្តែ​ក្រុម​ភ្ញៀវ​នៅ​តែអាចវាយ​បក​បាន​១គ្រាប់​វិញ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡាករ Musa Barrow បាន​រក​គ្រាប់បាល់​ឈ្នះនៅនាទី ទី​៧១ ខណៈ​ដែលក្រុម​ជម្រើស​​ជាតិ​ហ្គំប៊ី បាន​បន្ត​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations តាមរយៈ​ការយកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​ហ្គីណេ ក្នុងលទ្ធផល ១-០ ក្នុង​ទីក្រុង Bafoussam ដើម្បី​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel news Asia