បរទេស៖ Cristiano Ronaldo មានបំណងចង់វិលត្រលប់ទៅកាន់ក្រុមអធិរាជស Real Madrid វិញ​ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​និងបើកដំណើរការនៅ​រដូវក្តៅ​នេះយោងគេហទំព័រអេស្បាញEl Ntional បានចុះផ្សាយ។ខ្សែ​ប្រយុទ្ធ​ស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់បានសម្រេចវិលត្រលប់មកចូលរួមជាមួយ Man. United ពី ក្រុមJuventus ជាថ្មីម្តងទៀតកាលពីឆ្នាំមុន។ បើទោះបីជាមានវ័យ៣៦ឆ្នាំទៅហើយក្តី ប៉ុន្តែរូបគេបានស្ថិតក្នុង​ទម្រង់​លេងដ៏គួរអោយចាប់អារម្មណ៍ ក្នុងរដូវកាលនេះ ដោយស៊ុតបាន 14 ដងក្នុងការបង្ហាញខ្លួន 23 ដងក្នុងការ​ប្រកួត​ទាំងអស់។

No everything are sticks! An ex mate of Cristiano Ronaldo...

ទោះបីជាក្រុមMan.Utdកំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី៤ ប៉ុន្តែប្រសិនជាក្រុម ជើង​ឯក​អង់គ្លេស​២០​សម័យ​ បរាជ័យ​ក្នុង​ការ​រកកៅអីទៅលេងនៅក្របខណ្ឌ Champions League នៅ​រដូវ​កាល​ថ្មី មានន័យថា​Ronaldo បានស្នើសុំតំណាងភ្នាក់ងាររបស់ខ្លួនគឺលោក Jorge Mendes ដើម្បីស្វែងរកក្លឹបថ្មីបន្តទៀត ។ប្រភព​ខាងលើន្តថាៈម្ចាស់ពានបាលមាស៥សម័យ រីករាយក្នុងការត្រលប់ទៅជួបជុំជាមួយអតីតក្លឹបអធិរាជស Real Madrid ដើម្បីសម្លឹងឪកាសឈ្នះពាន បន្ថែមទៀតមុនពេលបញ្ចប់អាជីព ស្របពេល Paris Saint-Germain ក៏ជាក្លឹបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍នេះផងដែរ។

Cristiano Ronaldo says he'd like to play in England again

រកបាន៤៥០ គ្រាប់ និងបង្កើតឪកាសបញ្ចប់ទី១៣២ដង ក្នុងការបង្ហាញខ្លួន៤៣៨ប្រកួត ចន្លោះឆ្នាំ ២០០៩ ដល់២០១៨ មុនពេលផ្លាស់ទៅ Juventus ។បច្ចុប្បន្នRonaldo មានកុងត្រានៅ Old Trafford រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏ធ្លាប់បានឈ្នះពានរង្វាន់ La Liga ចំនួនពីរ ពានរង្វាន់ Copa del Rey ចំនួនពីរ និង​ពាន​រង្វាន់ Champions League ចំនួនបួនដង អំឡុងពេលប្រកបអាជីពនៅទឹកដី Santiago Bernabeuដែល​មាន​មូល​ដ្ឋាននៅរាជធានីអេស្ប៉ាញផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole