បរទេស៖ Mohamed Salah បាន​បង្ហាញ​ថ្វី​ជើង ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ហ្ស៊ីប បាន​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃអាទិត្យ ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិម៉ា​រ៉ុក នៅនាទីបន្ថែម​១៥នាទី​២​ដង ក្នុងលទ្ធផល ២-១​។

ក្រុម​ជម្រើស​ជាតិ​សេ​ណេហ្គាល់ ក៏​បាន​ឈាន​ទៅ​វគ្គ៤​ក្រុម​ចុងក្រោយផងដែរ ក្រោយពី​បានផ្តួលក្រុម​ជម្រើស​ជាតិ​ហ្គីណេអេ​ក្វាទ័រ​ក្នុងលទ្ធផល ៣-១ ស្រប​ពេល​ដែល​កីឡដ្ឋាន Olembe ក្នុង​ទីក្រុង Yaounde ដែល​ជាកន្លែង​មាន​មនុស្ស​ស្លាប់ ក្នុង​​ពេល​ប្រជ្រៀត​គ្នា កាលពី​១​សប្តាហ៍​​មុន​នោះ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​។ សហ​ព័ន្ធកីឡា​បាល់ទាត់​ទ្វីប​អា​ហ្វ្រិក បាន​អនុ​ញ្ញាត​ឲ្យ​កីឡដ្ឋាន​នេះ ធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួត​​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ គូ​ទី​២ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ រវាងក្រុម​ម្ចាស់​ផ្ទះ និង​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប និង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃទី​៦ ខែ​កុម្ភៈ ក្រោយពី​បាន​លុប​ចោល​ការ​ពិន័យ​ព្យួរ​លើ​កីឡដ្ឋាន​នេះ ដែល​ជាកន្លែង​​មាន​មនុស្ស​៨នាក់​ស្លាប់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​កុមារ​ម្នាក់​ផង​ដែរ កាលពីថ្ងៃ​ទី​២៤ ខែ​មករា​។

Egypt’s forward Mohamed Salah (C) passes the ball leading to a second team goal during the Africa Cup of Nations (CAN) 2021 quarter-final football match between Egypt and Morocco at Stade Ahmadou Ahidjo in Yaounde on January 30, 2022. (Photo by CHARLY TRIBALLEAU / AFP)

អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​​ប្រចាំ​ទ្វីប​អា​ហ្វ្រិក​មួយនេះ បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែ​ងការណ៍​មួយ​ថា៖ «ក្រោយ​ពី​​បាន​ទទួល​យក​អនុ​សាសន៍ និង​ការ​ណែនាំ​ពី​រដ្ឋា​ភិបាល ទាក់ទង​នឹង​នីតិវិធី​សន្តិ​សុខ​បន្ថែម គណៈ​កម្មការ​រៀប​ចំ​​ការ​ប្រកួត Africa Cup of Nations បាន​យល់​ស្របដើម្បីលើក​ការ​ព្យួរ​ដែលត្រូវ​បាន​ដាក់​លើកីឡដ្ឋាន Olembe​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia