បរទេស៖ ក្តីសង្ឃឹមរបស់ Real Madrid ក្នុងការលើកពានរបស់អេស្ប៉ាញចំនួន២ក្នុងរដូវកាលតែមួយ បានបញ្ចប់ទាំងខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុម Athletic Bilbao បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៩ ដើម្បីទម្លាក់ពួកគេចេញពីពាន Copa del Rey។
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករ Alex Berenguer ក្រោយពីការប្រព្រឹត្តកំហុសរបស់ Casemiro គ្រប់គ្រាន់ក្នុងការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន San Mames ដើម្បីជួយឲ្យក្រុម Athletic ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេលដែលក្រុម Barcelona, Atletico Madrid និង Sevilla បានធ្លាក់ចេញរួចជាស្រេច ក្រុម Real Madrid បានក្លាយជាក្រុមមានក្តីសង្ឃឹមច្រើនជាងគេក្នុងការឈ្នះពាន Copa del Rey ស្របពេលដែលក្នុងក្របខ័ណ្ឌ La Liga វិញ ពួកគេក៏កំពុងតែធ្វើបានយ៉ាងល្អផងដែរ ដោយនាំមុខ៤ពិន្ទុ លើក្រុម Sevilla នៅលើកំពូលតារាង។

Soccer Football – Copa del Rey – Quarter Final – Athletic Bilbao v Real Madrid – San Mames, Bilbao, Spain – February 3, 2022 Athletic Bilbao’s Oscar de Marcos and Iker Muniain celebrate after the match REUTERS/Vincent West
ប៉ុន្តែ បែរជាក្រុម Athletic, Real Betis, Valencia និង Rayo Vallecano ដែលជាអ្នកឈានទៅវគ្គ៤ក្រុមចុងក្រោយ ខណៈដែល Betis ក៏កំពុងតែមានទម្រង់លេងយ៉ាងល្អ ក្នុងក្របខ័ណ្ឌលីករាល់ក្រុមទាំង៤ សុទ្ធសឹងមានឱកាសក្នុងការលើកពាននេះ៕
ប្រភពព័ត៌មាន៖ Channel News Asia