បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ បាន​ស្នើ​សុំ​ដល់​​​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត Africa Cup of Nations ក្នុង​ការ​ពន្យារ​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ នៅ​ចុងសប្តាហ៍នេះ ដើម្បី​ធ្វើ​ឲ្យ​ពួកគេមាន​ពេល​វេលា​បន្ថែម​ទៀតសម្រាប់ការ​ត្រៀម​ខ្លួន ក្រោយ​ពី​បានយកឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​កាមេរូន ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី ក្នុង​ការ​ប្រកួត​វគ្គពាក់កណ្តាល​​ផ្តាច់​ព្រ័ត្រ​ កាលពីថ្ងៃព្រហស្បតិ៍​។

ក្រោយពី​លោក​គ្រូបង្វឹក Carlos Queiroz បាន​រង​ពិន័យកាត​ក្រហម អំឡុង​ពេល​ការ​ប្រកួត​វគ្គ​១/២ផ្តាច់​ព្រ័ត្រ លោក Diaa al-Sayed គ្រូបង្វឹក​ជំនួយ​របស់​​​ក្រុម​ជម្រើស​ជាតិអេ​ហ្ស៊ីប បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត Africa Cup of Nations ថា សេណេ​ហ្គាល់ មាន​រយៈពេល​​ច្រើន​ជាង​១​ថ្ងៃ ដើម្បី​ហ្វឹកហាត់ ហើយ​ហេតុនេះ យើង​គួរ​តែ​លេង​ការ​ប្រកួតវគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​ចន្ទ​»​។

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​​អេ​ហ្ស៊ីប បាន​យកឈ្នះក្នុងលទ្ធផល ៣-១ ក្នុងការ​​ស៊ុត​បាល់ប៉េណាល់ទី​កាត់សេចក្តី ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ បន្ទាប់​ពី​រយៈពេល​១២០នាទី​ ក្នុងទីក្រុង Yaounde ស្រប​ពេល​ដែល​សេណេ​ហ្គាល់ បានយកឈ្នះ​បួគីណា​ហ្វា​សូ ក្នុងលទ្ធផល ៣-១ នៅ​ម៉ោង​ធម្ម​តា ក្នុង​រយៈពេល​១​ថ្ងៃ​មុនេះ​។ ក្រុម​ជម្រើស​ជាតិ បាន​ប្រកួត​រហូត​ដល់​នាទី​បន្ថែម​១៥នាទី​២​ដង និង​ស៊ុត​​បាល់​ប៉េណាល់​ទីកាត់សេចក្តី ដើម្បី​ទម្លាក់ក្រុម​កូត​ឌី​វ័រ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ មុន​នឹង​ផ្តួល​ម៉ូណា​កូ ២-១ នៅ​នាទី​បន្ថែម​១៥​នាទី​២ដង ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​៕

ប្រភព​ព័ត៌​មាន៖ worldsoccertalk