បរទេស៖ ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Jordi Alba បាន​​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងល្អ ហើយ Dani Alves បាន​រង​ពិន័យកាត​ក្រហម ខណៈ​ដែលក្រុម​ Barcelona បាន​​បង្កើត​ការ​ជឿជាក់​ដ៏ធំ​​ចំពោះក្តី​សង្ឃឹម​របស់ពួក​គេ ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង៤​លើ​តារាងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​អាទិត្យ តាមរយៈ​ការ​​យកឈ្នះ​លើ​ក្រុម Atletico Madrid ក្នុង​លទ្ធផល ៤-២​។

បន្ទាប់​មក ក្រុម Real Madrid បាន​ដណ្តើម​យក​ប្រៀប​លើ​ការ​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ ជាមួយ​នឹងក្រុម Sevilla ជាមួយនឹងក្រុម Osasuna កាលពីថ្ងៃ​សៅរ៍ តាមរយៈការ​យកឈ្នះ​លើ​ក្រុម Granada ទាំងលំបាក​ក្នុងលទ្ធផល ១-០ ដើម្បី​បន្ថែម​ពិន្ទុ​នាំមុខ​របស់ពួក​គេ​លើ​កំពូល​តារាង រហូត​ដល់​ទៅ​៦ពិន្ទុ​។

ក្នុង​ពេល​អវត្តមាន​ខ្សែ​ប្រយុទ្ធ Karim Benzema ដោយ​សារ​តែ​របួស កីឡាករ Marco Asensio បាន​ទម្លុះ​តំបន់​ការ​ពារ​របស់​ក្រុម Granada នៅ​នាទី ទី​៧៤ នា​កីឡដ្ឋាន Santiago Bernabeu​។ ប៉ុន្តែ ក្រុម Barcelona បាន​បង្ហាញពី​ភាព​មុត​ស្រួច​ជាង ខណៈ​ដែលពួក​គេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៤​គ្រាប់ក្នុង​ចន្លោះពេល​៤០​នាទី នាកីឡដ្ឋាន Camp Nou នៅ​មុនពេល​រា​រាំង​កា​រ​វាយ​សម្រុក​នៅ​ចុង​ម៉ោង​យ៉ាង​ល្អ ពីក្រុម Atletico ក្រោយពីខ្សែ​ប្រយុទ្ធ Luis Suarez បាន​តែត​បាល់​បញ្ចូល​ទី​១​គ្រាប់ ហើយ Alves បាន​រង​ពិន័យ​កាតក្រហម​ក្នុង​រយៈពេល​២០​នាទី​ចុងក្រោយ​។ លោក Xavi Hernandez បាន​ឲ្យដឹងថា៖ «ក្រុម​នេះ អ្នក​គាំទ្រ និង​ក្លិប ត្រូវ​ការ​ជ័យ​ជម្នះ​បែបនេះ​។ វា​អាច​នឹងក្លាយ​ជា​ចំណុច​ផ្លាស់ប្តូរ​ ហើយ​យើង​​​មិនអាច​ដើរ​ថយ​ក្រោយ​បានឡើយ​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia