បរទេស៖ Real Madrid មានបំណងចង់នំាយកលោក Joachim Low ម​កជំនួសតំណែងលោក Carlo Ancelotti ដែលកំពុងដឹកនាំ​ ក្លឹប បន្ទាប់ពីអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះបាកសម្រេចចិត្តចាកចេញពី Everton នៅរដូវក្តៅដើម្បីត្រឡប់ទៅ​កាន់ទឹកដី Santiago Bernabeu ជាមួយកុងត្រារហូតដល់ឆ្នាំ២០២៤ ។

Euro 2020 - 'I'm not retiring' - Joachim Low to continue coaching after  leaving Germany post - Eurosport

គួរបញ្ជាក់ថាប៉ុន្មានប្រកួតចុងក្រោយនេះគ្រូបង្វឹកវ័យ ៦២ ឆ្នាំរូបនេះបានទទួលរងនឹងការរិះគន់ ទោះបីជាបានដឹកនាំ​ក្រុម​ឈរនៅលើកំពូលតារាង La Liga និងមានគម្លាត៦ពិន្ទុពីក្រុមលេខ២ Sevilla ក៏ដោយ។ទោះយ៉ាងណាគេហទំព័រ ​El Nacional បានចុះផ្សាយថាលោក Florentino Perez បានខកចិត្តយ៉ាងខ្លាំង ជាមួយលោក Ancelotti ក្រោយក្លឹបធ្លាក់​ចេញពីពាន Copa del Rey ក្រោមថ្វីជើង Athletic Bilbao  បើទោះបីជាបានជួយក្រុមលើកពាន Spanish Super Cup កាលពីដើមរដូវកាលក៏ដោយ។

Carlo Ancelotti issues title warning after Supercopa win - Football Espana

សម្រាប់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់លោកLow បានបដិសេធដឹកនាំក្រុមជម្រើសជាតិដទៃទៀត ព្រមជាមួយក្លឹប បាល់ទាត់អាជីព ក្រោយលាលែងពីក្រុមជម្រើសជាតិក្រោយពីអាឡឺម៉ង់មិនអាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៏ Euro ២០២០។ ខណៈគ្រូបង្វឹកវ័យ៦២ ឆ្នាំរូបនេះធ្លាប់មានប្រវត្តិដឹកនាំជម្រើសជាតិឈ្នះ ១២៥ដងក្នុងចំណោម ១៩៨​ប្រកួត​​និង​ធ្លាប់នាំក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឈ្នះពាន World Cup ២០១៤ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole