បរទេស៖​ Sadio Mane បានបើកចំហរក្នុងការផ្ទេរទៅកាន់ក្លឹប Barcelona ឬ Real Madrid នៅរដូវក្តៅនេះ បន្ទាប់​ពី​កីឡា​ករ Liverpool រូបនេះនៅឡើយបន្តកុងត្រា នៅ​ Anfield បន្ថែមលើកិច្ចសន្យាចាស់ដែល​មានសុពល​ភាព​ត្រឹមឆ្នាំ ២០២៣នៅ ឡើយទេ ។គួរបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប វ័យ ២៩ ឆ្នាំរូបនេះទើបតែជួយ​អោយ​សេណេហ្គាល់​ក្លាយជាជើងឯក Africa Cup of Nations ក្រោយជ័យជំនះដោយបាល់ប៉េណាល់ទីក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​ទល់​នឹង​អេហ្ស៊ីប ហើយរូបគេបានក្លាយជាកីឡាករឆ្នើមសម្រាប់ការប្រកួតនេះផងដែរ។

Afcon 2021: Sadio Mane describes Senegal victory as 'the best day and best  trophy' of his life - BBC Sport

យោងគេហទំព័រ  ​​Goal បានឱ្យដឹងថា Mane នឹងសុខចិត្តចាកចេញពី Liverpool ដើម្បីស្វែងរកឪកាសប្រកួត​ប្រជែង​ថ្មីនៅ Barcelona ឬ Real Madrid ស្របពេលសាម៉ីខ្លួនមានក្តីសុបិន្ត  ចង់លេងនៅលីកកំពូល​អេស្បាញ ។ប្រភពបន្តថាៈ អតីតកីឡាករ Southampton បានជូនដំណឹងដល់ភ្នាក់ងាររបស់គាត់អំពីជំហរក្នុងការចាកចេញ ខណៈLiverpool មិនទាន់បើកការពិភាក្សាលំអិតជាមួយ Mane ជុំវិញកិច្ចព្រមព្រៀងថ្មីនៅឡើយទេ ។

10 times Liverpool's Sadio Mane was the nicest man in the world

Mane រកបាន១០ គ្រាប់ និង assist មួយគ្រាប់ក្នុង ២៦ ប្រកួតសម្រាប់ហង្សក្រហមនៅរដូវកាលនេះ ហើយ​បានឈ្នះ Premier League, Champions League, Club World Cup និង UEFA Super Cup កំឡុង​ពេល​ប្រកបអាជីពនៅ Anfield ។ក្រោយមានប្រវត្តិបង្ហាញខ្លួនអោយជម្រើសជាតិបាន៨៦លើកMane ក៏បានស៊ុត​បញ្ចូលទី​បាន ១០៧ គ្រាប់ និង assists ៤៤ ចាប់តាំងពីបានមកដល់ទឹកដី Merseyside នៅរដូវក្តៅឆ្នាំ២០១៦ ទោះ​យ៉ា​ង​ណា លោក Jurgen Klopp បានបញ្ជាក់ថាManenនៅមិនទាន់​បង្ហាញខ្លួនពេល​ប្រកួត​ជាមួយ​Leicester City ក្នុងការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍នោះទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole