បរទេស៖ លោក Jurgen Klopp បាន​និយាយ​ថា Liverpool មានក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​រជ្ជ​កាល​ដឹកនាំរបស់​លោក​​នៅ Anfield ខណៈ​ដែល​គ្រូបង្វឹកស​ញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ ស្ថិត​ក្នុង​ការ​​ប្រជែង​ពាន​៤​ក្នុង​រដូវ​កាល​តែ​មួយ ជាលើក​ដំបូង​។

លោក Klopp កំពុងតែ​ស្ថិតក្នុ​ង​ទី​តាំង​យ៉ាង​ល្អ​ជា​មួយ​នឹង​ Liverpool ដែល​កំពុង​តែ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League ស្រប​ពេល​ដែលពួកគេ​ក៏​កំពុង​តែ​ត្រៀម​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម Inter Milan នៅ​សប្តាហ៍​ក្រោយ ផង​ដែរ​។ ក្រុម​ហង្ស​ក្រហម​មួយនេះ ក៏​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម​ Chelsea និង​ការ​ប្រកួត​ពាន FA Cup ជុំ​​ទី​៥ ជាមួយនឹងក្រុម Norwich ផង​ដែរ​។

កាលពី​មុន លោក Klopp មិន​ធ្លាប់​មានឱកាស​ក្នុងការ​ឈ្នះ​ពាន​៤​ធំ​ៗ ក្នុង​រដូវ​កាល​តែ​មួយ​ឡើយ ហើយ​គ្រូបង្វឹក​របស់ Liverpool រូប​នេះ ជឿជាក់​ថា វា​អាស្រ័យ​ទៅលើ​គុណ​ភាព និង​ភាពខ្លាំង​​របស់​ក្រុម​របស់​លោក ដែល​ត្រូវបាន​រៀប​ចំ​ឡើង​នៅកីឡដ្ឋាន Anfield​។ ការចូលរួម​របស់កីឡាករ​ថ្មី​គឺ​​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិកូឡុំ​ប៊ី Luis Diaz កាលពី​ខែ​មករា បូក​រួម​ទាំង​ការ​វិល​ត្រឡប់​របស់ Sadio Mane និង Mohamed Salah ពី​កាតព្វកិច្ច​ក្នុង​យុទ្ធនាការ Africa Cup of Nations នឹង​ធ្វើ​ឲ្យ​លោក Klopp មាន​ជម្រើស​ខ្សែ​ប្រយុទ្ធ​ជាច្រើន រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ​។ លោក Klopp បាន​ឲ្យដឹងថា៖ «ពិត​ណាស់ នេះ​គឺ​ជាក្រុម​ដ៏ខ្លាំង​បំផុត​​ ហើយ​យើង​ក៏​មានការ​សង្ស័យ​ដែរ​។ វា​នឹងក្លាយ​ជា​រឿង​ដែលមិនសមហេតុ​ផល ប្រសិន​បើ​មិនមែន​បែបនេះ បើមិន​ដូច្នោះ​ទេ យើង​នឹង​កាន់​តែ​ទន់ខ្សោយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia