បរទេស៖ Gareth Bale បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីវិលត្រលប់ទៅចូលរួមជាមួយអតីតក្លឹប Tottenham Hotspur វិញនៅពេលបញ្ចប់រដូវកាលនេះពោលគឺមុនពេលកិច្ចសន្យារបស់ខ្លួនរយៈពេលពេល៣ខែ​ដែលនិង​ឈាន​​​ដល់ទី​បញ្ចប់នៅខែមិថុនា ២០២២ខាងមុខ យោងការចុះផ្សាយរបស់ El National។

Report: Spurs have already struck agreement to re-sign Gareth Bale - Spurs  Web - Tottenham Hotspur Football News

ខ្សែប្រយុទ្ធ​ស្លាប​ក្រុម​អធិ​​រាជសReal Madrid បច្ចុប្បន្នមានវ័យ៣២ ឆ្នាំរូបនេះបានចាកចេញពីក្រុម ដែលមានមូលដ្ឋាននៅទី​ក្រុង​ឡុងដ៏ភាគខាងជើងទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៣ មុនពេលវិលត្រលប់មកវិញក្នុង លក្ខ​ខ័ណ្ឌ​ខ្ចីជើងកាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន១៦គ្រាប់ គ្រប់ ការប្រកួតទាំងអស់។ Bale បានបង្ហាញខ្លួនត្រឹមតែបីដងប៉ុណ្ណោះសម្រាប់ក្រុម Real Madrid ក្នុងអំឡុងយុទ្ធនាការរដូវកាលនេះ ក្រោយ​មិនជាប់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុម លោក Carlo Ancelott ដោយបង្ហាញខ្លួនលើកចុងក្រោយ បំផុត ពេលប្រកួតជាមួយ Real Betis នៅក្របខណ្ឌ  La Liga កាលពីខែសីហាឆ្នាំមុន។

Carlo Ancelotti says Gareth Bale could start against Athletic Club

កីឡាករសញ្ជាតិវេលស៍រូបនេះមិនមានវត្តមានសម្រាប់ការចាប់ផ្តើមរដូវកាលនេះរយៈពេលដ៏យូរ ដោយសារ​តែ​បញ្ហា​របួស និង ការឆ្លងCOVID-១៩​ប៉ុន្តែគាត់បានក្លាយជាកីឡាករបម្រុងតែមិនត្រូវបាន​ដាក់​អោយ​ចូលលេង សម្រាប់​​ការប្រកួតលីកពីរចុងក្រោយពេល ជួប Elche និង Granada៕

 

ប្រភពព័ត៍មាន៖ Sportsmole