បរទេស៖ ខ្សែ​បម្រើដ៏មាន​ឥទ្ធិ​ពល Christian Eriksen បានប​ញ្ជាក់​ថា រូប​គេ​មិនអាច​ក្នុង​ការ​វិល​ទៅលេង​កីឡា​បាល់ទាត់​អាជីព​កម្រិត​ខ្ពស់​ឡើយ ប៉ុន្តែ ជឿជាក់ថា វា​គួរ​តែ​នៅ​សល់​ពេល​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នៅមុន​ពេល​រូបគេ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់គេ​សម្រាប់​ក្រុម Brentford​។

Brentford new boy Christian Eriksen reveals moment he knew he'd play  football again after cardiac arrest - 'It changed two days later'

តារា​ឆ្នើម​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ បាន​ចូលរួម​ជាមួយនឹង Brentford នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ដោះ​ដូរ​កីឡាករ​កាលពី​ខែមករា ក្រោយពី​ចាក​ចេញពី​ក្លិប Inter Milan ក្រោម​ការ​ព្រម​ព្រៀង​គ្នា​ទាំង​ស​ងខាង កាលពី​ខែធ្នូ​។ Eriksen បាន​ជួប​បញ្ហា​គាំង​បេះដូង នៅលើ​ទីលាន​ប្រកួត នាព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ កាលពី​ខែមិថុនា និង​ត្រូវ​តែ​ដាក់​បំពាក់ឧបករណ៍ចាក់បេះដូងដែលអាចផ្សាំបាន (ICD)​។

Denmark's Christian Eriksen given CPR on pitch, Euro 2020 match suspended -  newscrick

ការ​ប្រើប្រាស់ ឧបករណ៍ចាក់បេះដូងដែលអាចផ្សាំបាន (ICD)​ មិន​ត្រូវ​បាន​អនុ​ញ្ញាតឡើយ​​ក្នុងកីឡា​បាល់ទាត់​អ៊ីតាលី ប៉ុន្តែ មិនមានការ​ហាម​ឃាត់ក្នុង​ប្រទេស​អង់គ្លេស​ឡើយ ដែល​អនុ​ញ្ញាត​ឲ្យ Eriksen វិល​ទៅកាន់ក្រប​ខ័ណ្ឌ Premier League វិញ ក្រោយពី​បាន​ចំណាយ​ពេល​អស់​៧​ឆ្នាំ​ជាមួយនឹងក្លិប Tottenham នៅ​ចន្លោះ​ឆ្នាំ​២០១៣ និង​២០២០​។ Eriksen បាន​ប្រាប់​ទូរ​ទស្សន៍​ BBC ថា៖​ «ខ្ញុំ​មិន​មានអារម្មណ៍​ភ័យ​ខ្លាច​ឡើយ​។ ខ្ញុំ​មិនមាន​អារម្មណ៍​ថា ខ្ញុំ​មាន ICD ឡើយ ហេតុនេះ ប្រសិន​បើ​មានការ​ប៉ះ​ពាល់​លើ​ឧបករណ៍ ICD ខ្ញុំ​ដឹងថា វានៅ​តែមាន​សុវត្ថិភាព​»​៕

 

ប្រភព​ព័ត៌មាន៖ BBC