បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុម Manchester United លោក Ralf Rangnick បានអះអាងថា តម្រូវការរបស់បិសាចក្រហមស្វេងរកខ្សែប្រយុទ្ធថ្មីនៅពេលចប់រដូវកាលនេះ។ ក្លឹប Manchester United បច្ចុប្បន្នត្រូវពឹងផ្អែកជោគវាសនារបស់ខ្លួននៅលើខ្សែប្រយុទ្ធជើងចាស់ដូចជា Cristiano Ronaldo និង Edinson Cavani ដែលអាយុពួកគេទាំងពីរបូកចូលគ្នាទៅគឺមានអាយុដល់ទៅ៧១ឆ្នាំឯណោះ ខណៈដែលរដូវកាលស្ថិតរកគ្រាប់បាល់របស់ពួកគេទាំងពីរបូកចូលគ្នាគឺអាចរកបានត្រឹមតែ១៧គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលនេះឲ្យក្រុម Man Utd។

Edinson Cavani sends message over Cristiano Ronaldo selection amid lack of playing time - Mirror Online

ទោះបីជាយ៉ាងណាក៏ដោយរវាងពួកគេទាំងពីរនាក់នេះគឺមានតែម្នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿជាក់ថា នឹងដើរចេញពីទឹកដី Old Trafford ពេលដែលចប់រដូវកាលនេះ ដោយម្នាក់នោះគឺ Edinson Cavani ខណៈដែល Cristiano Ronaldo គឺពុំមានព័ត៍មានច្បាស់ការណ៍ណាមួយនឹងដែលបានចុះផ្សាយថាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះចង់ចាកចេញឡើយ។

Edinson Cavani accepts lesser role at Man Utd after Cristiano Ronaldo transfer but vows to always be competitive

យ៉ាងណាមិញគ្រូបង្វឹកបណ្តោះអាសន្នរបស់ Man. Utd លោក Ralf Rangnick បានចេញមកអះអាងត្រង់ៗថា ក្លឹបយក្សនៅប្រទេសអង់គ្លេសមួយនេះចាំបាច់ត្រូវតែស្វែងរកខ្សែប្រយុទ្ធទោលដែលមានវ័យក្មេងជាងពួកគេទាំងពីរនាក់នេះ ដោយគ្រូបង្វឹកសញ្ជាតិអាល្លីម៉ង់រូបនេះបាននិយាយថា៖ «ប្រាកដណាស់, កុងត្រារបស់ Edinson នឹងផុតកំណត់នៅពេលចប់រដូវកាលនេះហើយ ដូច្នេះពួកគេចាំបាច់ត្រូវតែស្វែងរកខ្សែប្រយុទ្ធទោលថ្មីម្នាក់ទៀត ហើយវាគឺជាអ្វីដែលអ្នករាល់គ្នាត្រូវតែប្រយ័ត្នប្រយែង»។

Ralf Rangnick urges Man Utd stars to speak out like Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា ក្លឹបបិសាចក្រហម Manchester United គឺបានផ្សារភ្ជាប់នូវពាក្យចរចារមរា៉មជាច្រើនទាក់ទង់នឹងខ្សែប្រយុទ្ធវ័យក្មេង ដែលពោលពេញឲ្យទេពកោសល្យ និងថាមពល Erling Haaland ដែលកំពុងប្រកបអាជីពរបស់ក្លឹប Borussia Dortmund ជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Harry Kane និង Martinez របស់ Inter Milan៕

 

ប្រភពព័ត៍មាន៖ Sportsmole