បរទេស៖ Man. Utd បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបំពេញតាមការទាមទារប្រាក់ឈ្នួលដ៏ច្រើនរបស់ Antonio Rudiger  នៅពេលបញ្ចប់រដូវកាលនេះក្រោយពីខ្សែការពារកណ្តាល Chelsea នឹងផុតកុងត្រាជាមួយក្រុម​ជើង​ឯក ​Champion League នៅខែមិថុនា២០២២។ ក្រៅពីកីឡាករអន្តរជាតិអាឡឺម៉ង់ខាងលើនៅមានប្រធានក្រុម Cesar Azpilicueta និង ខ្សែការពារ Andreas Christensen នៅមិនទាន់បន្តកិច្ចព្រមព្រៀងកុងត្រាថ្មីនៅឡើយ។

Antonio Rudiger: Defender assessing options as contract runs down but  Chelsea stay still possible | Football News | Sky Sports

Rudiger វ័យ ២៨ ឆ្នាំ ត្រូវបានគេហទំព័រ  ​​Football Insider ចុះផ្សាយថា Chelsea មិនបានរារាំង Man United ពីការពិភាក្សាអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ Rudiger មុនពេលកុងត្រារបស់ខ្លួនផុតកំណត់នៅ Stamford Bridge ។លក្ខខណ្ឌ​នោះ​ត្រូវ​បានបញ្ជាក់ពីការរួម​បញ្ចូល​ប្រាក់​ឈ្នួល​លើស​ពី ៣០០,០០០ ផោន​ក្នុង​មួយ​​សប្តាហ៍ដែល​នឹង​នាំ Rudiger និងក្លាយជាកីឡាករដែលរក​ចំណូល​បាន​ច្រើន​បំផុត​នៅទឹកដី Old Trafford។

Man Utd lead chase for Chelsea defender Antonio Rudiger as Real Madrid put  off by £20m demand - Paper Round - Eurosport

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបគូប្រជែងនៅក្របខណ្ឌ  Premier League និង លីកកំពូលដ៏ទៃទៀត នៅលីកកំពូលអឺរ៉ុប ក្រុមលោក Thomas Tuchel នៅតែមានជំនឿចិត្តបន្តកុងត្រាថ្មីសម្រាប់កីឡាករឆ្នើម រូបនេះ បន្តទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole