បរទេស៖ ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Man. Utd បានបង្ហាញសញ្ញាពីការចង់បន្តកុងត្រាថ្មី ជាមួយក្រុមជើងឯកអង់គ្លេស ២០ សម័យកាលជាបន្តទៀតយោងគេហទំព័រ The Sun អង់គ្លេសបានចុះផ្សាយ។ គួរបញ្ជាក់ថាកិច្ចសន្យាបច្ចុប្បន្នរបស់សមាជិកជ័យលាភីWorld Cup ២០១៨សញ្ជាតិបារាំងរូបនេះ នៅទឹកដី Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ២០២២ខាងមុខ។មានន័យថាPogba និងអាចពិភាក្សាពីលទ្ធភាពផ្លាស់ទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួនចាប់ពីពេលនេះតទៅ។
គួរបញ្ជាក់ថាPogba បានបង្ហាញខ្លួនចូលលេង បីលើកចុងក្រោយរបស់ Man United ក្រោយពីវិលត្រលប់ពីជាសះស្បើយ បញ្ហារបួសរសៃពួរ ហើយបានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងនៅរដូវកាលនេះទល់នឹងក្រុម Burnley ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន។
Real Madrid និង Juventus គឺជាក្លឹបដែលនៅតែបន្តទំនាក់ទំនងចង់បាន កីឡាករវ័យ ២៨ ឆ្នាំ រូបនេះទៅរួមក្រុម ។ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះគឺក្លឹបទាំងពីរនឹងអាចពិបាកក្នុងការផ្តល់ប្រាក់ឈ្នួលដែល Man United និងបានរៀបចំ អោយនាពេលកន្លងមក។Pogba បានចូលលេងពេញ ៩០នាទីទល់នឹង Southampton នៅថ្ងៃសៅរ៍ ខណៈ Man United ខកខានឡើងទៅកាន់ក្រុមកំពូលតារាងទាំង៤ ក្រោយបញ្ចប់លទ្ធផលបានត្រឹមស្មើ១ទល់និង១នៅទឹកដី Old Trafford៕
ប្រភពព័ត៍មាន៖ Sportsmole