បរទេស៖ ទំនាក់ទំនងរបស់ Cristiano Ronaldo ជាមួយគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnic ទីបំផុតបានឈានដល់ផ្លូវបែកបាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ AS ។ គួរ​បញ្ចាក់ថាអ្នចកាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Rangnick បានជួបការលំបាកបង្វឹកក៏ដូចជាចាត់ចែង​កូន​ក្រុម​ជា​ពិសេសកីឡាករឆ្នើមៗដែលមានកេរ្ត៏ឈ្មោះ ចាប់តាំងពីចូលជំនួសកន្លែងលោក Ole Gunnar Solskjaer ក្នុង​ខែ​​វិច្ឆិកា ខណៈMan.Utdបាន ឈ្នះតែបួនប្រកួតប៉ុណ្ណោះក្នុងចំណោមគ្រប់ក្របខណ្ឌប្រកួតទាំង ១០ របស់​ពួក​គេ។

Report: Cristiano Ronaldo Could Leave Manchester United, Key Factor Will  Influence Decision - Sports Illustrated Liverpool FC News, Analysis, and  More

ប្រភពខាងលើបន្តថាៈ លោក Rangnick មិនស្ថិតនៅក្នុងការគាំទ្រពីសំណាក់កីឡាករពិសេសការហ្វឹកហាត់ រួមទាំងកីឡាករមានវ័យចាស់ទុំជាងគេនៅក្នុងក្លឹបគឺ Ronaldo ដែលមិនមានការជឿជាក់លើកម្រិតដឹកនាំនិង គ្រប់គ្រងក្លឹបនោះទេ។ ខ្សែប្រយុទ្ធស្លាបបសញ្ជាតិព័រទុយហ្គាល់រូនេះមិនបានបន្តការសហការណ៏ជាមួយលោក​Rangnic បន្ទាប់ពីគ្រូបង្វឹកវ័យ ៦៣ ឆ្នាំបានរិះគន់ខ្សែប្រយុទ្ធ និងមិត្តរួមក្រុមរបស់គាត់ចំពោះការមិន​បង្ហាញ​ទម្រង់​​​​លេង​តាមការកំនត់របស់លោកនោះឡើយ។

Why Ralf Rangnick's 4-2-2-2 with Cristiano Ronaldo could be a good solution  for Manchester United | Football News | Sky Sports

សម្រាប់Ronaldo ស៊ុតបាល់បញ្ចូលទីបាន ១៤ ដងនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ប៉ុន្តែ៦ប្រកួត​ចុង​ក្រោយកីឡាករវ័យ ៣៧ ឆ្នាំរូបនេះខកខានមិនអាចរកគ្រាប់បាល់បាននោះទេ។ ម្ចាស់ពានបាល់មាស (Ballon d’Or) ៥សម័យរូបនេះសប្បាយចិត្តនឹងជិវិតរស់នៅក្នុងទីក្រុង Manchesterនិងមានបំណងបន្ត​លេងនៅ​ទឹក​ដី​PSG ទោះបីជាទទួលបានការចាប់អារម្មណ៏ពីសំណាក់ ក្លឹបយក្សបារាំង Paris Saint-Germain ក៏ដោយ។ ទោះជាយ៉ាងណា អនាគតរបស់Ronaldo និងត្រូវដឹងច្បាស់បន្ទាប់ពីលោក  Rangnick និងទទួលបាន​ការងារ​ជា​គ្រូបង្វឹក អចិន្ត្រៃយ៍រឺក៏ត្រូវចាកចេញដើម្បីទៅធ្វើជាអ្នកផ្តល់ប្រឹក្សា​សម្រាប់ក្លឹប​នៅបញ្ចប់រដូវកាលរឺក៏ក្រុមMan.Utd និងមិនអាចបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់Top-៤បាន​៕

 

ប្រភពព័ត៍មាន៖ Sportsmole