បរទេស៖ Man. United មិនមានគម្រោងបញ្ចប់តំណែងគ្រូបង្វឹកបណ្ដោះអាសន្នលោក Ralf Rangnick ទេ និងមានផែនការបន្តផ្តល់ ឱកាសសម្រាប់រូបលោកដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាល២០២១-២០២២នេះយោងគេហទំព័រ Daily Express បាន​ចុះផ្សាយ។

Man Utd told 'complete imposter' Ralf Rangnick is a 'shambles' as players  'see through him'

បើទោះបីជា​កាលពី​ពេល​ថ្មីៗ​នេះរូប​លោក​ត្រូវបានចោតសួរពីអនាគតក្រោយពីសមាជិកក្នុងក្រុមជម្រើស​ដំបូង​​​មួយចំនួនបាន​សម្តែងការមិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​វិធីសាស្រ្តហ្វឹកហាត់និងដឹកនាំរបស់បុរស​សញ្ជាតិអាឡឹម៉ង់​រូបនេះ។ ទោះយ៉ាងណាអ្នកចាត់ការ វ័យ ៦៣ ឆ្នាំបានបដិសេធភ្លាមៗ ក្រោយពីមានការលើកឡើងផងដែរថាទំនាក់ទំនងរបស់លោក​ជាមួយកំពូលខ្សែ​ប្រយុទ្ធស្លាបវ័យ៣៧ឆ្នាំ កីឡាករ Cristiano Ronaldo ឈានដល់ការបែកបាក់ប្រេះឆាទៅហើយ។

Ralf Rangnick will bring innovative identity to Manchester United |  Manchester United | The Guardian

ក្រោយពេលចូលមកដឹកនំាជំនួសលោក Ole Gunnar Solskjaer ក្នុងខែវិច្ឆិកា លោកRangnick នៅតែមិនអាច​ស្តារ​ស្ថាន​ការណ៏​បានដោយMan.Utdឈ្នះតែ ៣លើកប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកកំពូលចំនួន ៨លើក ចុងក្រោយ ។ប្រភព​ខាង​លើបន្តថាៈ ថ្នាក់ដឹកនាំ Man Utd សម្តែងអារម្មណ៏ល្អប្រសើរឡើងវិញក្រោមការដឹកនាំរបស់លោក Rangnick ទោះបី​ជាលទ្ធផលមិនទាន់ឈានដល់ចំនុចចង់បាននិងសង្ឃឹមថាអតីតគ្រូបង្វឹកRB Leipzig និងអាចជួយក្រុម បញ្ចប់ចំណាត់​ថ្នាក់​កំពូលទាំងបួននៅរដូវកាលនេះ។ Man.Utdនិងត្រូវធ្វើការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៣និង១៥នាទីរំលងអធ្រាត ថ្ងៃពុធស្អែកនេះ​៕

 

ប្រភពព័ត៍មាន៖ Sportsmole