បរទេស៖ ខ្សែ​ប្រយុទ្ធ Erling Haaland របស់ក្លិប Borussia Dortmund ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​នៅ​តែ​អវត្ត​មាន ក្នុង​ពេលក្រុម​របស់ខ្លួន​​ប្រកួត​ជាមួយនឹងក្រុម Rangers ក្នុងក្រប​ខ័ណ្ឌ Europa League វគ្គ១៦​ក្រុម​ចុងក្រោយ នៅ​រាត្រីនេះ បើ​ទោះ​បី​បាន​វិល​ទៅហ្វឹកហាត់​ជាមួយនឹងក្រុម​វិញ​ក៏ដោយ​។

ទាក់​ទង​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ន័រ​វែស​រូបនេះដែល​បាន​អវត្តមាន​តាំងពីថ្ងៃ​ទី​២២ ខែមករា ដោយ​សារ​តែ​បួស​សាច់​ដុំ លោក Marco Rose បាន​និយាយ​កាលពីថ្ងៃពុធ​ថា «រូប​គេមិនមែន​ជា​ជម្រើស​មួយ​ឡើយ​»​។ ទោះ​បី​ជា​យ៉ាង​ណា Haaland ទំនង​ដូច​ជា​អាច​វិល​ទៅ​ប្រកួត​វិញ​បានឡើយ ខណៈ​ដែល​ទស្ស​នា​វដ្តី Kicker បាន​ចេញផ្សាយ​កាលពីថ្ងៃពុធថា រូប​គេ​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​ចុងក្រោយ​ដ៏​សំខាន់​របស់ក្រុម​ខ្លួន នៅមុន​ពេល​ប្រកួត​ជាមួយនឹងក្រុម Rangers​។

SINSHEIM, GERMANY – JANUARY 22: Erling Haaland (R) of Dortmund is injured during the Bundesliga match between TSG Hoffenheim and Borussia Dortmund at PreZero-Arena on January 22, 2022 in Sinsheim, Germany. (Photo by Markus Gilliar/GES-Sportfoto/Getty Images)

លោក Rose ក៏នឹង​អវត្តមាន​ខ្សែ​បម្រើ Emre Can ដែលកំពុង​តែ​ជាប់ពិន័យ​ព្យួរ​ផង​ដែរ ក្រោយពី​រូប​គេ​បាន​រង​ពិន័យ​កាតក្រហម ក្នុង​ការ​ប្រកួត​ចុងក្រោយក្នុងពូល​​របស់ Dortmund ក្នុងក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្រុម Besiktas កាលពី​ខែធ្នូ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia