បរទេស៖ Man. United បាន រងការចោទប្រកាន់ពីសមាគមបាល់ទាត់អង់គ្លេស ហៅកាត់ថាFA Cup នូវទង្វើមិន មាន សណ្តាប់​ធ្នាប់និងរបៀបរៀបរយរបស់ពួកគេមុនពេលការបណ្តេញកីឡាករ  Lewis Dunk អំឡុងពេលការ ប្រកួត ក្របខណ្ឌ Premier League នៅរាត្រីថ្ងៃអង្គារជាមួយ Brighton & Hove Albion ។

Manchester United's clash with Brighton called off as Premier League Covid  chaos continues - Eurosport

ដំបូងឡើយ Dunk ត្រូវបានពិន័យកាតលឿង​សម្រាប់​ការ​ប្រជែងបាល់ លើខ្សែប្រយុទ្ធ Anthony Elanga ទោះយ៉ាងណាក៏ដោយ ទីបំផុតអាជ្ញាកណ្តាល Peter Bankes បាន​បណ្តេញខ្សែការពារកណ្តាល Brighton បន្ទាប់ពីពិនិត្យមើលវីដេអូជំនួយការVAR ។ តែអ្វីដែលជាការកត់សម្គាល់មុនការបណ្តេញចេញនោះគឺ Harry Maguire, Cristiano Ronaldo និង Bruno Fernandes ស្ថិត​​​ក្នុង​ចំណោមកីឡាករដែល​បង្ហាញចេញពី​អារម្មណ៏ខឹង​សម្បារ​របស់​ពួក​គេ ដោយ​ហាក់ដូចជាមិនពេញចិត្តការ​សម្រេច​របស់​អាជ្ញា​កណ្តាល​នៅពេលកីឡាករ​Dunk ទទួល​បាន ​កាត​លឿងនោះ ។

Man Utd 1-1 Middlebrough (Boro win 7-8 on penalties) - commentary |  Football News | Sky Sports

ទោះយ៉ាងណាក្រុមជើងឯកអង់គ្លេស២០សម័យ កាល​បានរងលើបទចោតថាបានបំពានច្បាប់ FAចំនុច២០.១ដោយបានបញ្ជាក់ថា Man. Utd  បរាជ័យក្នុងការគ្រប់គ្រង​កីឡាក​រអោយមាន របៀបរៀបរយនៅនាទីទី ៥៣ ដូច្នេះក្លឹបមានពេលឆ្លើយតបរហូតដល់ថ្ងៃច័ន្ទទី២១ កុម្ភៈ ២០២២។ ជ័យជំនះនៅសប្តាហ៏ទី ២៥ បាននាំអោយMan.Utdឡើងទៅឈរនៅចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងតារាង Premier League វិញ នឹងត្រូវត្រៀមប្រកួតបន្ទាប់ជាមួយ Leeds United នៅថ្ងៃអាទិត្យខាងមុខនេះ។