បរទេស៖ ការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុមបាតតារាង Greuther Fuerth ក្នុងក្របខ័ណ្ឌ Bundesliga គួរតែក្លាយជាថ្នាំព្យាបាលដែលក្រុម Bayern Munich ត្រូវការ ដើម្បីចេញឲ្យផុតពីការធ្លាក់ចុះទម្រង់លេងដ៏ខ្លាំងបំផុតក្នុងរយៈពេល១០កន្លងមកនេះ បើទោះបីក្រុមភ្ញៀវមួយនេះ កំពុងតែមានទម្រង់លេងយ៉ាងល្អ ដែលមិនអាចមើលស្រាលបានក៏ដោយ។
មានការលើកឡើងជាច្រើនអំពីសមត្ថភាពរបស់ក្រុម Bayern ក្នុងការគ្រប់គ្រងក្នុងក្របខ័ណ្ឌលីកអាល្លឺម៉ង់ និងអឺរ៉ុប ស្របពេលដែលលទ្ធផលទាំង២លីកកាលពីថ្ងៃអាទិត្យ ក្នុងពេលចាញ់ក្រុម Bochum ៤-២ និងកាលពីថ្ងៃពុធ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Salzburg ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់ដ៏យូរអង្វែងបំផុតរបស់ពួកគេ បើគិតចាប់តាំងពីខែមេសា ឆ្នាំ២០២១។ ប៉ុន្តែ បើគិតពីស្តង់ដារដ៏ខ្ពស់ក្នុងក្រុម Bayern ដែលកំពុងតែនាំមុខ៦ពិន្ទុលើតារាង និងកំពុងប្រជែងរកការឈ្នះពានលីកជាលើកទី១០ជាប់ៗគ្នារបស់ខ្លួន ពួកគេគួរតែមានសមត្ថភាពក្នុងការវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fuerth នៅថ្ងៃអាទិត្យ។
ក្រុមភ្ញៀវ ដែលកំពុងតែលេងក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២របស់ខ្លួននៅរដូវកាលនេះ មានការចងចាំដ៏ខកចិត្តក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ នារដូវកាលទី២របស់ខ្លួន តាមរយៈការចាញ់១៣លើក ក្នុងចំណោមការប្រកួត១៤លើកដំបូងរបស់ពួកគេ ក៏ដូចជារបូតគ្រាប់បាល់ដល់ទៅ៤៦គ្រាប់៕
ប្រភពព័ត៌មាន៖ Channel News Asia


