បរទេស៖ ការពិភាក្សាបន្តកិច្ចសន្យារវាងក្រុមតោខៀវ Chelsea និងខ្សែការពារកណ្តាល Antonio Rudiger ទីបំផុតបាន ឈាន​ដល់ផ្លូវបែកបាក់មែនទែនបើទោះបីជាមានការផ្តល់ជូនសំណើរកាន់តែល្អប្រសើរជាងពេលមុនក៏ដោយ យោងគេហទំព័រ Sky Sports បានចុះផ្សាយ។

Antonio Rudiger Drops Big and Urgent Update on his Future at Premier League Side Chelsea ▷ SportsBrief.com

គួរបញ្ជាក់ថាសុពលភាពរបស់កីឡាករ​អន្តរជាតិអាឡឺម៉ង់អាឡឺម៉ង់នឹងផុតកំណត់នៅបញ្ចប់រដូវកាល​នេះ ខណៈ​​​ក្រុមជើងឯក Champion League បានលួងលោមអោយរូបគេបន្តកុងត្រាថ្មី ប៉ុន្តែមិនទទួលបានជោគជ័យទា​ល់​តែ​សោះ។ កីឡាករវ័យ ២៨ ឆ្នាំត្រូវរូបនេះបានបើកចំហរឪកាស ស្នាក់នៅទឹកដី Stamford Bridge ប៉ុន្តែបានបដិសេធ បន្តកុង​ត្រាថ្មី​ដោយការទាមទារប្រាក់ឈ្នួលដែលនឹងធ្វើឱ្យរូបគេក្លាយជាខ្សែការពាររក​ចំណូលបានខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។មានក្លឹបReal Madrid និង Paris Saint-Germain ដែលចង់ឆ្លៀតឪកាសចុះហត្ថ​លេខានាំ​យក​Rudiger ខណៈ​ក្រុមបិសាចក្រហមMan. Utd ដែលកំពុងដឹកនាំដោយ អ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick គឺជាគ្រូ​បង្វឹក​ដែល កោត​សរសើរសមត្ថភាពរបស់អតីតកីឡាករRoma រូបនេះជាខ្លាំងផងដែរ

Football news: Antonio Rudiger could earn £400k a week with Bayern or Juventus move - Paper Round - Eurosport

ក្រោយចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិចនៅឆ្នាំ២០១៧ Rudiger ចូលលេងបាន ១៨៣ ប្រកួតនិងជាចុងក្រោយនេះបានជួយអោយក្លឹបឈ្នះពានធំពីរគឺ Champions League និង Club World Cup ក្រោយពីការ​តែង​តាំងបុរសរួមជាតិគឺគ្រូបង្វឹកលោក Thomas Tuchel ពីឆ្នាំមុនរួចមក៕

 

ប្រភពព័ត៍មាន៖ Sportsmole