បរទេស​៖ ការពិភាក្សាគ្នាបានកើតមានឡើងរវាងគ្រូបង្វឹក​​លោក Ralf Rangnick និងប្រធានក្រុមបច្ចុប្បន្នគឺ Harry Maguire និង ខ្សែប្រយុទ្ធ Cristiano Ronaldo អំពីលទ្ធភាពដែលចង់អោយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មកជំនួស​​​តំណែងខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេសជាប្រធានក្រុមជើងឯកអង់គ្លេស២០សម័យវិញ។

Harry Maguire: No power struggle with Cristiano Ronaldo over Man Utd  captaincy | Football News | Sky Sports

ការ​សម្រេច​ចិត្ត​នេះបានកើតមានលើងក្រោយពីផ្អែកលើការ​ព្យាករណ៏ ​ទម្រង់​លេងធ្លាក់ចុះរបស់​អតីត​កីឡាករ Leicester ស្រប​​ពេលប្រិយមិត្តអ្នកគាំទ្រMan.Utdសម្តែងការមិនពេញចិត្តការកាន់កាប់តួនាទី បច្ចុប្បន្នរបស់ Maguire កំពុង​ក្លាយ​ជា​បញ្ហា​​នៅក្នុងក្លឹបដែលលេងមិនស៊ីសង្វាក់គ្នានិងរបូតគ្រាប់បាល់ជាញឹកញាប់មិនដូចការរំពឹ​ង​​ទុក​​​សម្រាប់ខ្សែ​ការពារកណ្តាល​ដែល​មានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ។

Cristiano Ronaldo: Harry Maguire ready to learn from new Manchester United  signing | The Independent

គេហទំព័រ The Mirror បានចុះផ្សាយថាៈ រវាងMaguire និង Ronaldo បានជួបជាមួយlok Ralf Rangnick ដើម្បី​ពិភាក្សាអំពីស្ថានភាពខាងលើនេះ និង អាចត្រូវបានដោះស្រាយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលម្ចាស់ ពានបាល់​មាស៥សម័យក៏បានបង្ហាញឆន្ទៈក្នុងការទទួលតួនាទីជាប្រធានក្រុមផងដែរ ។ទោះជាយ៉ាងណាសាម៉ីខ្លួន Maguire មាន​ការស្ទាក់ស្ទើរក្នុងការផ្តល់តំណែងមួយនេះដល់Ronaldo ប៉ុន្តែការពិតនិងដឹងនៅក្នុងពេលឆាប់ៗ ខាងមុខនេះ។  ក្នុងពេល​ជាមួយគ្នានេះដែរលោក Rangnic ក៏បានស្នើសុំអោយ​Ronaldo ធ្វើការណែនាំកីឡាករវ័យក្មេងអោយ​មានសភា​ព​ស្ងប់ស្ងាត់ លើបញ្ហានេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole