បរទេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានបង្ហើបប្រាប់ថាក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានច្រានចោលការដេញថ្លៃរហូតដល់ទៅ៤ដង សម្រាប់ការចរចារចុះហត្ថលេខាខ្សែប្រយុទ្ធ Harry Kane ឆ្នើម Harry កាលពីមុនរដូវកាលថ្មីនេះចាប់ផ្តើម ។

Pep Guardiola: Tottenham proved me wrong, they're not the Harry Kane team -  Ghana Latest Football News, Live Scores, Results - GHANAsoccernet

គួរបញ្ជាក់ថាអនាគតរបស់ប្រធានក្រុមជម្រើសជាតិ​អង់គ្លេសជាមួយក្លឹបដែល​មាន​មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ ស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីបញ្ចប់រដូវកាលចាស់  រហូតដល់ថ្ងៃផុត​កំណត់​នៃទីផ្សារដោះដូរកីឡាករជាលើកទីពីរនៅខែមករា២០២២កន្លងទៅខណៈខ្សែប្រយុទ្ធជួរមុខរូបនេះ នៅតែមាន​ទំនាក់​ទំនង​​ផ្លាស់ទៅកាន់ទឹកដី Etihad  Stadium។

Pep Guardiola insists Man City 'cannot afford' Harry Kane transfer as Spurs  demand 'impossible' £150m fee

អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បានចាប់ផ្តើមសម្លឹងរកខ្សែប្រយុទ្ធកណ្តាលក្រោយពីការចាកចេញ របស់Sergio Aguero បានចាកចេញទៅ Barcelona ។ទោះយ៉ាងណាក្រុមម្ចាស់ជើងឯករង បច្ចុប្បន្ននៅឡើយសមបំណង ក្នុងការនាំយកកីឡាករដែលនិងត្រូវពាក់អាវស្លាកលេខ៩នេះបាននៅឡើយទេ ស្របពេលបច្ចុប្បន្នក្រុមកំពុងនាំមុខកំពូល តារាង Premier League ដោយមានគម្លាត៩ ពិន្ទុពីលើក្រុមហង្សក្រហម Liverpool។ មុនជំនួបនៅថ្ងៃអាទិត្យវេលាម៉ោង១២និង៣០នាទីអធ្រាត ជាមួយ Spurs លោក Guardiola បានលើកឡើងយ៉ាង ដូច្នេះ​ថាៈយើងបានព្យាយាម ប៉ុន្តែ Tottenham បានឆ្លើយតបវិញយ៉ាងច្បាស់ថាវានឹងមិន​កើតឡើង។ក្រោយពីយើង​ព្យាយាម​រហូត​ដល់​ទៅ៤ដង។ បន្ទាប់មកយើងបានចាញ់ Spurs និង Leicester ក្នុងការប្រកួតCommunity Shield។​ទោះ​យ៉ាង​ណា​ខ្ញុំ​មិនដែលខកចិត្តចំពោះអ្វីដែលក្លឹ​បមិនអាចសម្រេចបាន នៅក្នុងទីផ្សារដោះដូរកីឡាករឡើយ។ ទោះយ៉ាងណាKane មិនបាន​បង្ហាញសមត្ថភាពរកគ្រាប់បាល់ដល់កម្រិតកំពូលដូចកាលពីរដូវកាលមុនៗនោះទេ ក្រោយស៊ុតបញ្ចូលទីបានតែ ៥គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន ២១ លើក​នៅ​រដូវ​កាល​នេះ៕

ប្រភពព័ត៍មាន៖ Sportsmole