បរទេស៖ គ្រូបង្វឹក Thomas Tuchel បាននិយាយថាឱកាសក្នុងការប្រជែងពានក្របខណ្ឌ Premier League នៅរដូវកាលនេះ របស់ Chelsea គឺអស់ហើយ។

Thomas Tuchel says he will never have a settled front 3 at Chelsea -  CHELSEA FOOTBALL NEWS

ម្ចាស់ជើងឯក Club World Cup ដែលទើបនឹងគ្រងតំណែងនេះនៅតាមពីក្រោយក្រុមមេឃខៀវ Man. City ចំនួន ១៦ ពិន្ទុ បើទោះបីជានៅសល់មួយប្រកួតក្នុងដៃ ខណៈដែលពួកគេរក្សាបានត្រឹមតែ ៦ ពិន្ទុលើសក្រុមលេខ ៥ West Ham United តែប៉ុណ្ណោះ។

Thomas Tuchel insists Cesar Azpilicueta is still 'super important' to  Chelsea as contract runs down | Daily Mail Online

ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ បានលើកឡើងថាក្រុមការពារតំណែងជើងឯក Champion League  ត្រូវតែ​ផ្តោត​កា​រយកចិត្តទុកដាក់របស់ពួកគេសម្រាប់ការប្រកួតក្របខណ្ឌលីកកំពូលអឺរ៉ុប និង ធ្វើយ៉ាងណាបញ្ចប់រដូវកាល​ក្នុង​ចំណាត់​ថ្នាក់ Top-៤ ប្រសើរជាងនិងដល់ការឈ្នះពាន Premier League ជាមួយគូប្រជែង Man City នៅពេលនេះ។ Chelsea និងត្រូវមានភារកិច្ចនៅ​ថ្ងៃ​សៅរ៍នេះនៅពេលពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះដែលមានមូលដ្ឋាន រួម​ទីក្រុ​ងឡុងដ៏គឺ Crystal Palace ក្នុង​ទីក្រុង​ឡុងដ៍នៅវេលាម៉ោង១០យប់នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole