បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្នក្រុម Man. Utd លោក Ralf Rangnick បានបញ្ជាក់ថា Harry Maguire នឹងនៅតែបន្តកាន់​តួនាទី​ជាប្រធានក្រុមយ៉ាងហោចណាស់ដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Ralf Rangnick explains why Harry Maguire is struggling for form at  Manchester United - Manchester Evening News

គួរបញ្ជាក់ថាទម្រង់លេងធ្លាក់ចុះរបស់ខ្សែការពារ​កណ្តាល​រូបនេះនៅ ប៉ុន្មានប្រកួតចុងក្រោយរបស់ Maguire ទទួលការរិះគន់យ៉ាងខ្លាំងនិងមានពត៌​មានលើកឡើង​ថាអ្នក​ចាត់​ការ​សញ្ជាតិ​អាឡឺម៉ង់លោក Rangnicបានកំពុង កំពុងពិចារណាប្រគល់តួនាទីប្រធានក្រុមអោយទៅកំពូលខ្សែប្រយុទ្ធស្លាបជើង​ចាស់​ដ៏មានបទពិសោធន៏គឺ Cristiano Ronaldo សម្រាប់ពេលវេលាប្រកួតដែលនៅសល់នៅរដូវកាលនេះ ។

Manchester United news: Harry Maguire's future as captain, revealed

ផ្ទុយទៅវិញកីឡាករវ័យ ២៨ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថា:យើងនៅ​បន្ត​រួបរួមគ្នា និងផ្តោតលើការប្រកួត Premier League នៅថ្ងៃអាទិត្យជាមួយ Leeds United ។ កាលពីដើមសប្តាហ៍នេះ Marcus Rashford ក៏បានបដិសេធថាមានបញ្ហានៅក្នុងបន្ទប់ស្លៀកពាក់របស់ Man United បន្ទាប់​ពីមានការលើកឡើងថាការមកដល់របស់ Ronaldo បានធ្វើឱ្យខ្សែប្រយុទ្ធស្លាបរូបនេះ មិនសប្បាយចិត្តក្នុងការបន្ត​អាជីព​នៅទឹកដី Old Trafford៕