បរទេស៖ Paris St-Germain បានជួបបរាជ័យដ៏ខកចិត្តជាលើកទីពីរនៅរដូវកាលនេះសម្រាប់ការប្រកួតនៅក្របខណ្ឌ Ligue-1  ខណៈក្រុមម្ចាស់ផ្ទះ Nantes បានរកគ្រាប់បាល់នាំមុខដល់ទៅ៣គ្រាប់ត្រឹមនាទីទី​៤៥។

Image

លទ្ធផលនៅសប្តាហ៏ទី២៥ ក្នុងលទ្ធ​ផល​៣ទល់និង១​កាលពី​រាត្រីថ្ងៃសៅរ៏នេះនាំអោយ ក្រុមលោក Mauricio Pochettino ដែលមិនធ្លាប់ចាញ់ក្នុងក្របខ័ណ្ឌ Ligue 1 គិតចាប់តាំងពីខែ​តុលា​ឆ្នាំមុន ។ គួរកត់សម្គាល់ថាNeymar មានឪកាសវាយបកពីក្រោយ១គ្រាប់នៅនាទីទី៤៧ ក្រោយការបង្កើត​ឪកាស របស់ Lionel Messi។ ប៉ុន្តែសម្រាប់កីឡាករឆ្នើមទាំងបីរូបគឺខ្សែប្រយុទ្ធជួរមុខ Lionel Messi Messi បានបង្ហាញខ្លួនលើកទី៨០០​ក្នុងអាជីព​សម្រាប់ក្លឹបខណៈ Kylian Mbappe បាន​ខិតខំប្រឹងប្រែងរកគ្រាប់បាល់វាយបក ប៉ុន្តែមិនទទួលបានជោគជ័យខណៈគ្រាប់​បាល់ពីន័យ១១ម៉ែត្ររបស់Neymar ត្រូវ​បាន​អ្នកចាំទីNantes កីឡាករ Lafontសង្គ្រោះបាននៅនាទីទី៥៩។

Image

Nantes បានហក់ឡើងពីចំណាត់ថ្នាក់លេខរៀងទី១០ មកលេខរៀងទី ៥ នៅក្របខណ្ឌ Ligue-១ ខណៈក្រុមលេខ២ Marseille អាចកាត់បន្ថយគម្លាតពី PSG មកនៅត្រឹម១០ ពិន្ទុ ប្រសិនបើពួកគេយកឈ្នះ Clermont នៅផ្ទះនារាត្រី​ថ្ងៃអាទិត្យ​នេះ៕

ប្រភពព័ត៍មាន៖ BBC