បរទេស៖ លោក Pep Guardiola បាន​និយាយ​ថា ក្រុម Manchester City កំពុង​តែ​ស្ថិតក្នុងការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពីការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ៣-២​ របស់​ពួកគេ​លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Tottenham កាលពីថ្ងៃ​សៅរ៍​។

Pep Guardiola demands more from Manchester City despite 'perfect result' |  The Independent

ការ​រង​បរា​ជ័យ​ជាលើក​ទី​១​របស់ Man City ក្នុង​ចំណោម​ការ​ប្រកួត Premier League ១៧​លើក ធ្វើ​ឲ្យករុម​ម្ចាស់​ការ​ពារ​ជើង​ឯកមួយនេះ មាន​៦៣ពិន្ទុ ដោយ​មាន​៦ពិន្ទុ​លើក្រុម Liverpool ដែល​នៅ​សល់​១​ប្រកួតក្នុង​ដៃ ហើយ​និង​ត្រូវ​ធ្វើ​ដំណើរទៅ​ប្រកួត​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី​៩ ខែមេសា​។ លោក Guardiola ជឿជាក់ថា បច្ចុប្បន្ន Man City កំពុង​តែ​ស្ថិតក្នុងការ​ប្រជែង​ជាមួយនឹងក្រុម​មាន​មូលដ្ឋាននៅ Merseyside ក្រោយពី​បាន​នាំមុខ​រហូត​ដល់ទៅ​១២ពិន្ទុ កាលពី​ដើម​ខែ​នេះ​។

Pep Guardiola Profile | PlanetSport

អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Man City រូបនេះ បាន​ឲ្យដឹងថា៖ «យើង​ត្រូវ​តែ​ប្រយុទ្ធ​រាល់ការ​ប្រកួត​ទាំង​អស់ ហើយពេល​យើង​ត្រូវ​តែ​ឈ្នះ​រាល់​ការ​ប្រកួតទាំងអស់ យើង​នឹង​ខិត​កាន់​តែ​កៀក​ក្នុងការលើកពាន​។ យើងខ្ញុំ​បាន​និយាយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ថា យើង​ត្រូវ​តែ​រក​បាន​ពិន្ទុ​ឲ្យ​បាន​ច្រើន​បំផុត​ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​ឯក ហើយ​នេះគឺ​ជា​គោល​ដៅ​ដែលយើង​នឹង​ព្យា​យាម​​ធ្វើ​ឲ្យ​បាន​»៕

 

ប្រភព​ព័ត៌​មាន៖ The Guardian