បរទេស៖ ក្រុម Lille ដែលកំពុងតែស្ថិតនៅពាក់កណ្តាលតារាងនៃក្របខ័ណ្ឌ Ligue 1 នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីជួបជាមួយនឹងក្រុម Chelsea នៅសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្កើតឲ្យមាន «ការអបអរយ៉ាងខ្លាំងក្លា» នៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ការពារជើងឯកទ្វីបអឺរ៉ុបមួយនេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់គ្រូបង្វឹកពួកគេគឺលោក Jocelyn Gourvennec។ Chelsea ដែលទើបតែបានឈ្នះពាន Club World Cup កាលពីពេលថ្មីៗនេះ គឺជាមានក្រុមមានក្តីសង្ឃឹមខ្ពស់ជាងក្នុងការផ្តួលក្រុម Lille ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ ស្របពេលដែលក្រុមរបស់លោក Thomas Tuchel សម្លឹងរកការការពារពានរបស់ពួកគេ ដែលពួកគេបានឈ្នះ តាមរយៈការផ្តួលក្រុម Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន។ Lille បានសម្រេចនូវសមិទ្ធផលហួសពីការរំពឹងទុករួចជាស្រេច តាមរយៈការឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលអឺរ៉ុប ជាលើកដំបូង បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០០៦-២០០៧ ហើយស្របពេលដែលពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីប្រកួតជើងទី១ គោលបំណងរបស់ពួកគេ គឺការរក្សាក្តីសង្ឃឹម សម្រាប់ការប្រកួតជើងទី២។
លោក Gourvennec បានឲ្យដឹងថា៖ «យើងគឺជាអ្នកប្រកួត ហេតុនេះ យើងនឹងមិនធ្វើដំណើរដើម្បីធ្វើជាបាយសាក់សម្រាប់ Chelsea ឡើយ។ ពួកគេជាក្រុមខ្លាំង ប៉ុន្តែវាតែងតែមានការភ្ញាក់ផ្អើលក្នុងការប្រកួតដណ្តើមពាននានា ហើយយងចង់ក្លាយជាអ្នកបង្កើតការភ្ញាក់ផ្អើលនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia